តារាចម្រៀង តន់ ចន្ទ សីម៉ា បានបង្ហើរសំនៀងថ្មីមួយបទដ៏ទាក់ទាញបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌចប់ ដោយ MV ចម្រៀងថ្មីនេះមានចំណងជើងថា « តស៊ូ » ដែលច្រៀងរៀបរាប់ពីការតស៊ូ
Category: កម្សាន្ត
តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy Navatra ធ្វើឱ្យកក្រើកឆាកតន្រ្តី នៅ បាងកក ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ក្នុងថ្ងៃកាន់បិណ្ឌ ៩
បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីធំនៅប្រទេស កូរ៉េ ផលិតកម្ម Galaxy Navatra ក៏បានដឹកនាំតារាចម្រៀងជាច្រើនរូបទៅចូលរួមប្រគំតន្រ្តីនៅទីក្រុង បាងកក ប្រទេស ថៃ រួមជាមួយនិងពិធីកាន់បិណ្ឌ (បិណ្ឌ ៩ ) ក្រោមការដឹកនាំរបស់អ្នក ឧកញ៉ា ឡេង ប្រុស សហការជាមួយស្ថានទូត ក្រុមហ៊ុន និងក្រុមការងារផ្សេងៗទៀត ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង
កញ្ញា ហ៊ិន លីដា រៀបរាប់ទាំងទឹកភ្នែកមុននឹងក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra
កញ្ញា ហ៊ិន លីដា បានរៀបរាប់ទាំងទឹកភ្នែកថា មុននឹងក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra នាងបានជួបនូវការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែការលំបាកនោះបានរសាត់ទៅអស់ បន្ទាប់ពីនាងរកឃើញទ្រនំសុខសាន្តមួយ
អតីត Miss Global Cambodia 2022 អែម គុនថង ទម្លាយអាថ៌កំបាំងដ៏ជូរចត់ធ្លាប់ជាពលការិនីនៅប្រទេស ជប៉ុន
មានទស្សនិកជនតិចតួចណាស់ដែលដឹងពីប្រវត្តីដ៏ជូរចត់របស់ អែម គុនថង មុននឹងនាងក្លាយទៅជា Miss Global Cambodia 2022 ។ ការពិត អែម គុនថង ធ្លាប់ជាពលការិនីចំណាកស្រុក ដែលបានចេញទៅធ្វើការងារនៅប្រទេស ជប៉ុន តាំងពីមានវ័យ ១៦ ឆ្នាំ នាងបានតស៊ូក្នុងជីវិតជាពលការិនីយ៉ាងលំបាក ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ
គម្រោងសម្រាលកូនតាមបែបធម្មជាតិត្រូវបរាជ័យ តារាកូនកាត់ ខ្មែរ – អាល្លឺម៉ង ម៉ៃយ៉ា ប្រញាប់វះកាត់ ជួយ សង្រ្គោះកូនក្នុងផ្ទៃ
តាមពិតពិធីការិនីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា មានបំណងសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែដោយសារមានបញ្ហាសុខភាព នាងត្រូវវះកាត់ភ្លាមៗដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ
តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភប្រាក់ ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់
តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថមប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ
ស្អាត ប្លែក ឆាយ នីតា ទើបកែទម្រង់មុខមាត់ថ្មី ដើម្បីសាងស្នាដៃឡើងវិញ !
កញ្ញា ឆាយ នីតា បានបង្ហាញវត្តមានថ្មីជាមួយរូបសម្រស់ថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយបាត់មុខពីឆាកសម្តែងអស់ពេលយ៉ាងយូរ
រឿងអីមិនកក្រើក បើ ហ្វេនហ្វេន ជូនដំណើរ ភឹម ស្រីនោ ទៅប្រកួតលើឆាកអន្តរជាតិលេងសុទ្ធដង្ហែរក្បួន ស៊ីក្លូ និង ឆៃយុំា បែបនេះ !
កញ្ញា ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 បានចេញដំណើរទៅប្រទេស វៀតណាម កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយមាន Miss Grand Cambodia Top 5 ទាំង ៤ រូប និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ជូនដំណើរដោយផ្ទាល់ ជាពិសេសគឺ ហ្វេនហ្វេន បានរៀបចំដង្ហែរក្បួន ស៊ីក្លូ យ៉ាងកក្រើកនៅព្រលានយន្តហោះអន្តរជាតិ អមដោយវង់ភ្លេង ឆៃយុំា
សុគន្ធ និសា វិលវិញយ៉ាងតក់ក្រហល់ទាំងបំណងប្រាថ្នាធំមិនទាន់សម្រេច
បំណងប្រាថ្នាធំរបស់តារាចម្រៀង សុគន្ធ និសា នៅមិនទាន់បានសម្រេចផង នាងបានហោះពី សហរដ្ឋអាមេរិក មកប្រទេស កម្ពុជា វិញទាំងតក់ក្រហល ដើម្បីចូលរួមក្នុងពិធីមង្គលការធំមួយ
ខំលាក់យូហើយកូនខ្មែរ ឥស្លាម ណាតាហ្សា ដាច់ចិត្តបង្ហាញមុខសង្សារក្នុងថ្ងៃកំណើត
ស្របពេលដែលតារាសម្តែងនិងជាពិធីការិនី ណាតាហ្សា ប្រកាសចូលសិល្បៈវិញ នាងក៏បានបង្ហាញពីមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យអ្នកគាំទ្របានស្គាល់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងមកនេះ

