អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ី ធារី ប្រកាសផ្តាច់ខ្លួន និងសុំ​ចូលរួមជីវភាពនយោបាយ​ជាមួយ​បក្ស​​​​ប្រជាជន​កម្ពុ​​ជា​

អតីតសកម្មជនរបស់អតីតគ​ណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលសកម្មភាពចាំជួយសមាជិកប្រឆាំង ដែល​​​​រ​​ត់​គេចទៅក្រៅប្រទេស គឺលោក ហ៊ី ធារី បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងបានសុំ​​ចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង រំលឹកមន្ត្រីរាជការ និងកងកម្លាំង មិនត្រូវប្រើឯកសណ្ឋានការងារ ឬសម្ភារៈថវិការដ្ឋ ចូលរួមឃោសនាបោះឆ្នោតឡើយ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។ ការរំលឹករបស់សម្ដេចក្រឡាហោម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ […]

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់អ្នកនៅក្រៅឃុំ ឬទទួលបានការលើកលែងទោសទាំងអស់ ត្រូវប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឲ្យសោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើអ្នកទាំងឡាយដែលបានចាកចេញពីមន្ទីរឃុំឃាំងទៅ នៅក្រៅឃុំក្តី ឬទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តី ត្រូវប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឲ្យសោះ ហើយអ្នកដែលមិនទាន់ធ្វើ ត្រូវទប់កុំធ្វើ តែធ្វើជាប់គុកហើយ គ្មានអ្នកណាមកជាប់ជំនួសទេ អាអ្នកនៅក្រៅវាមិនមែនមកជាប់គុកជាមួយយើងទេ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​នេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី […]

សម្តេចតេជោ ហ៊ុន សែន៖ ទូរទស្សន៍មនសិការជិតរលាយហើយ ព្រោះបែកហ្វូងគ្នា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “យើងមិនអត់ឱនឲ្យក្រុមជ្រុលនិយម ដែលតែងតែបញ្ចេញមតិវាយប្រហាររដ្ឋាភិបាលខុសពីការពិតនោះទេ”។ សម្តេចបានណែនាំឲ្យមន្ត្រីជំនាញតាមដានក្រុមនេះ ចំពោះការបញ្ចេញមតិ និងខំមិនលើបណ្តាញសង្គម តើមានប៉ុន្មាននាក់នៅក្នុងស្រុក?” សម្តេចបន្តថា “ត្រូវប្រដៅភាពជម្លើយរបស់ក្រុមនេះ ព្រោះវាមិនមែនសិទ្ធិបញ្ចេញមតិទេ គឺជាការញុះញង់ សំខាន់ខំមិនក្នុងស្រុកគាំទ្រអាហ្នុង (សម រង្ស៊ី) នៅទូរទស្សមសិការ ដែលតាមដឹងជិតរលាយហើយ បែកហ្វូងគ្នា”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ

ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម […]

មកស្គាល់ប្រធានគណៈកម្មការទាំង១០រូប នៃរដ្ឋសភានីតិកាលទី៦

នៅសល់មិនដល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា នឹងចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន

គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន។​នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន ដែលជាជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ […]

សម្តេចតេជោ ហ៊ុន សែន៖ ឥលូវក្រុមប្រឆាំងកំពុងជ្រួលច្របល់ថានឹងធ្វើអ្វីទៀត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា យើងបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយវិសោធកម្មនេះមានវិសាលភាពមិនត្រឹមតែកែទម្រង់នៃអ្នកឲ្យគេឈរឈ្មោះឲ្យគេបោះឆ្នោតទេ ក៏ប៉ុន្តែយើងត្រូវតែមានវិធានការមួយចំនួនដើម្បីការពារសម្រាប់ដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ រហូតដល់កិច្ចការងារផ្សេងៗទាក់ទងនឹងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញនូវលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសយើងបាន។ សម្តេចបានថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោមានប្រសាសន៍ថា៖ “ពួកគេបានខិតខំធ្វើ ហើយឥលូវបន្ទាប់ពីប្រតិកម្ម យើងបានធ្វើសកម្មភាពមែន ឥលូវពួកគេកំពុងតែជ្រួលច្របល់ថានឹងធ្វើអ្វីទៀត យើងត្រូវតែធ្វើសកម្មភាពដែលមិនអាចអត់ឱនអោយដែលចំពោះអ្នកណាក៏ដោយ ដែលមានចេតនាបំផ្លាញការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃស្អែកសម្តេចក្រឡាហោម ស […]

សម្តេចតេជោ ហ៊ុន សែន៖ ចលនាឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល បើមិនជាប់ទោសទើបចម្លែក

“បើនិយាយពីតំណាងរាស្ត្រ បើអ្នកឯងមិនបានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ អ្នកឯងអត់មានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៨ទេ ផ្តាំទៅអ្នកឯងឲ្យហើយ ចឹងអ្នកឯងចង់កាត់សិទ្ធិខ្លួនឯងក៏កាត់ទៅគ្មានអ្នកទៅឈឺក្បាលជាមួយទេ មានតែឌឺឲ្យទៀតកុំទៅបោះឆ្នោត, ដល់ឥលូវនេះវាដឹងតែស្ទុះមិនរួច ចលនាឲ្យគូសសន្លឹកឆ្នោតចោល ឥលូវសួរប៉ុន្មានក្បាលចេញមកពន្យល់ប្រជាជនទៅ បើវាមិនជាប់ទោសទើបវាចម្លែក”។​នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីៃនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ […]