បេក្ខជនតំណាងរាស្ត្រខេត្តកណ្តាលរបស់បក្សភ្លើងទៀនមួយរូប ស្នើសុំចូលរួមជីវភាពនយោ​បាយ​ជាមួយបក្ស​ប្រជា​ជន​​កម្ពុជា

លោក ស៊ុយ ឆៃលាង ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជា បេក្ខជនពេញសិទ្ធិឈរ ឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បាន​​សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេស​កម្ពុជា​ទៅថ្ងៃអនាគត ។

កម្ពុជា-អាហ្សង់ទីន ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង និងស្របទស្សនៈគ្នាលើសសរស្តម្ភបី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Claudio Javier Rozencwaig អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងការគោរពប្រណិប័តន៍ នៃសាធារណរដ្ឋអាហ្សង់ទីន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅទីក្រុង Buenos Aires កាលពីសប្តាហ៍មុន។ ក្រសួងការបរទេស បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែក​នយោបាយ […]

ក្រសួងមហាផ្ទៃ ណែនាំឲ្យគណបក្សមួយដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់ខ្លួន

ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ។ តាមរយៈលិខិតរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន សម្រាបជូនលោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស។ បន្ទាប់មកត្រូវមានកំណត់ហេតុ […]

គ.ជ.ប បដិសេធ​គណបក្សភ្លើងទៀន​ ក្នុងការចុះ​បញ្ជី​គណបក្ស​​នយោបាយឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា មនុស្សតែម្នាក់​គត់ដែលមិនស្វាគមន៍​ចូល​គណ​បក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច ទទួល​យកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយ​និងគណបក្សប្រជាជនកម្ពុជាលើកលែង​តែមនុស្សម្នាក់ប៉ុណ្ណោះ។

លោក ជា ប៉ូច អ្នកនយោបាយបក្សប្រឆាំងដែលធ្លាប់ប្តេជ្ញាចិត្តផ្តួលរំលំរាជរដ្ឋាភិបាល វេចបង្វិចទៅព្យាបាលជំងឺនៅថៃជាបន្ទាន់

លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀត ត្រូវបញ្ជូនទៅព្យាបាលជំងឺនៅថៃជាបន្ទាន់ ក្រោយពីជំងឺចាស់រើឡើងខ្លាំង។ អ្នកនយោបាយបក្សប្រឆាំងនេះ បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភាថា៖ “ជំងឺបេះដូងរេីឡេីងវិញជាខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់”។ សូមបញ្ជាក់ថា លោក ជា ប៉ូច ធ្លាប់ជាអ្នកប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ តាមខ្លីបសំឡេងដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងពីគោលដៅរឈ្មោះជា ប៉ូចនេះ ថានឹងទម្លាក់សម្តេចឲ្យបាន ដែលជាសម្តីនិយាយប្រហែល២ខែមុននេះ។ […]

សម្តេចតេជោ ហ៊ុន សែន កំណត់យកក្រោយថ្ងៃបោះឆ្នោតរួចទទួលជួបមេដឹកនាំបក្សភ្លើងទៀន ដែលធ្លាប់ប្តេជ្ញាចិត្តផ្តួលរំលំសម្តេច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំណត់យកក្រោយថ្ងៃបោះឆ្នោតរួចនៅខែកកក្កដា ទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមការស្នើសុំរបស់គណបក្សនេះ។ សម្ដេចតេជោចាត់ទុកបក្សប្រឆាំងនេះថា មានគំនិតច្របូកច្របល់ដោយសុំជួបជាមួយនឹងសម្ដេចតែបានប្រើលោក ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្ដេចប្រហែល ២ខែមុន។ តែយ៉ាងណា ការអនុញ្ញាតទទួលជួបនេះ​សម្តេចក៏ចង់ដឹងថាតើជា ប៉ូច ទំលាក់សម្ដេចដោយរបៀបណា? ក្នុងសារនៅយប់ថ្ងៃទី១៣ ខែឧសភា សម្តេចតេជោ បានបញ្ជាក់ថា៖ «ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់ […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងប្រដាប់អាវុធត្រៀមចាត់វិធានការចំពោះមេដឹកនាំបក្សភ្លើងទៀន ដែលបំផុសឲ្យមានចលាចលក្នុងសង្គម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានដល់គណបក្សភ្លេីងទៀន ដែលបំផុសឲ្យមានការប្រមូលផ្ដុំបង្កចលាចលក្នុងសង្គម។​សម្តេចបានព្រមានដល់គណបក្សនេះ កុំបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងធ្វេីឲ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ បើដូច្នោះទេនឹងត្រូវទទួលលទ្ធផលទៅនឹងទង្វេីរបស់ខ្លួន ជាពិសេសគឺការអនុវត្តផ្លូវច្បាប់។ តាមរយៈសារបន្ទាន់មួយ នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។ សម្ដេចតេជោ ក៏ប្រាប់ឲ្យពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន […]

សម្តេចក្រឡាហោម ស ខេង៖ គ្មានតំណាងរាស្ត្រជំនាន់ណា ធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកាន់អំណាចនេះទេ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មានប្រសាសន៍ថា “ប្រាកដណាស់ គ្មានតំណាងរាស្ត្រជំនាន់ណា ដែលធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះទេ។ នេះជាការពិត ដោយគ្មានការនិយាយអួតអាងខុសពីការជាក់ស្តែងនោះទេ”។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែតនិងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ […]