សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។ យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាប៊ូ សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល ២ថ្ងៃនេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖ អត្ថបទ៖ អក្ខរា
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។
មេដឹកនាំអាស៊ាន ប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន និងកសាងទំនាក់ទំនងខាងក្រៅតំបន់អាស៊ាន
កិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានបង្ហាញនូវការប្តេជ្ញារួមគ្នា ថា នឹងខិតខំញាបន្តពង្រឹងសហគមន៍អាស៊ាន និងកសាងទំនាក់ទំនងខាងក្រៅរបស់អាស៊ានឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការឱ្យដឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គមហ្វេសប៊ុក កាលព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក(ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូនេស៉ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា គូសបញ្ជាក់ពីសោកនាដកម្មនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូនេស៊ី
នៅមុនកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។
រដ្ឋមន្ត្រីយុត្តិធម៌បញ្ជាក់មូលហេតុលោក រ៉ុង ឈុន ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានសម្រេច ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍អតីតក្រុមនិស្សិតប្រឆាំងរាជរដ្ឋាភិបាល មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី១០ ខែឧសភានេះ ស្វាគមន៍លោក នីន តារារតន៍ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈលិខិតលោក នីន តារារតន៍ គោរពជូនសម្តេចតេជោ នៅថ្ងៃ៨ ខែឧសភា បានឲ្យដឹងថា លោកជាអតីតមិត្តរួមជំនាន់ រួមថ្នាក់សាកលវិទ្យាល័យជាមួយបណ្ឌិត សេង សារី និង ក្រុមនិស្សិត ប្រឆាំងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសលើបញ្ហាព្រំដែនជាមួយ […]
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់ទិញអគ្គិសនីពីប្រទេសឡាវ ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណងថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។សម្តេចតេជោ មានប្រសាសន៍ដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh)នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ដើម្បីដឹងថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ការបង្ហាញបំណងនេះ គឺបានធ្វើឡើងតាមរយៈពិភាក្សាទ្វេភាគីរវាងម្តេចតេជោ ហ៊ុន សែន ជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak)កាលរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។