ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកការបញ្ជាក់ជំហរបន្តគាំទ្រកម្ពុជារបស់ទូតចិន ប្រៀបបានទះកំភ្លៀងក្រុមប្រឌិតព័ត៌មាន

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបកស្រាយរបស់ឯកឧត្តមអគ្គរដ្ឋទូតចិននៅកម្ពុជា​ ប្រៀបបានទះកំភ្លៀងពួកក្រុមប្រឌិតព័ត៌មាន ​និងតែងមិនចង់ឃើញខ្មែររីកចម្រើន។ គួររម្លឹកថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា​«យុទ្ធសាស្ត្រផ្ការីក»​របស់​រាជរដ្ឋា​ភិ​បាល​ គឺជា​ការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ

ពីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្ត្រផ្ការីករបស់​រាជរដ្ឋាភិបាល​ គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះ​ថា ផ្ការីកនៃសន្តិភាព សុខដុមនីយ​កម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។  ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសគឺទណ្ឌិត […]

លទ្ធផលជំនួបកម្រិតខ្ពស់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន

អ្នកវិភាគពុលទឹកមាត់ លោក ជេម សុខ ចេញសុំទោ​សក្រោ​យ​និយាយមិនពិត​ពីដំណើរទ​ស្សនកិច្ចនៅចិន របស់សម្តេចតេជោ ហ៊ុន សែន

ទីបំផុតអ្នកវិភាគពុលទឹកមាត់តាមបណ្តាញសង្គមហ្វេកបុក​ លោក ជេម សុខ បានចេញសុំទោស សម្តេចតេជោ ហ៊ុន សែន ក្រោយ​លើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនជាទសន្សកិច្ចប្រញាប់ប្រញាល់។ ក្នុងសំណេរសុំអភ័យទោសលើគណនីហ្វេកបុក Sakoun Sok ដែលគេស្គាល់ថា លោក ជេម សុខ បានសរសេររៀបរាប់ថា ៖ «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, […]

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពរបស់សាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដែលបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និងបានស្តាប់បទឧទ្ទេសនាមដ៏ក្បោះក្បាយស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេចបាន ដោយពុះពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១​ឆ្នាំ […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សាជាថ្មីពីការប្រកាន់ខ្ជាប់នយោបាយចិនតែមួយរបស់កម្ពុជា ខណៈពេលកំពុងទស្សនកិច្ចនៅចិន 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ​នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចនៅចិន មិនមែនជាទស្សនកិច្ច​ប្រញា​ប់​ប្រញាល់ ឬតក់ក្រហល់​នោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមគ្នានឹងទស្សនកិច្ច បុគ្គលតាំងខ្លួនជាអ្នកវិភាគតាមហ្វេកបុក លោក ជេម សុខ បាននិយាយថា សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។ ឆ្លើយតបនឹងការលើកឡើងនេះ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅបុគ្គលពុលទឹកមាត់ ជេម សុខ ដែលថា សម្តេចទៅចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់

«ជូនប្អូនជេម សុខ បងមើលតិចតុកឃើញប្អូននិយាយថា លោកហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត ២ខែមុនម្លេះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញ៉ាប់ប្រញ៉ាប់ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថា ប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ ជូនពរឲ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឲ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ»។ ខាងលើនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២ ខែធ្នូនេះ។ សម្តេចតេជោ […]

រដ្ឋសភា ថ្កោលទោសសារនយោបាយបណ្តុះហិង្សាបង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស

អ្នកនាំពាក្យរដ្ឋសភា ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារនយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុង រយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។ នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ» […]

អាចារ្យធំ ព្រលះទណ្ឌិត សម រង្ស៊ី ដែលញុះញង់លាបពណ៌ ក្នុងចេតនាបំផ្លាញខ្មែរ

នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាចារ្យធំ នគររាជ បានបង្ហោះសារប្រតិកម្ម ដោយព្រលះចំៗមិនសំចៃមាត់ទៅលើទណ្ឌិត សម រង្ស៊ី ដែលបានបង្ហោះសារញុះញង់លាបពណ៌ថា «ត្រកូល ហ៊ុន ជាដើមចមមូលហេតុ ដែលធ្វើឲ្យយើងបាត់បង់ទឹកដី!យើងត្រូវដកត្រកូលហ៊ុនចេញជាមុនសិន» ។ អាចារ្យធំ នគររាជ បានសរសេររៀបរាប់ថា ប្រវត្តិសាស្ត្រក្រោយសម័យអង្គរ “នយោបាយញុះញង់បំបែកបំបាក់” បានធ្វើឱ្យខ្មែរ មើលខ្មែរលែងស្គាល់ ប្រឹងបំផ្លាញគ្នា តរាប់ជំនាន់ […]