នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី២៩ […]
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី «២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា […]
អ្នកនាំពាក្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូព ឆ្នាំ២០២៤ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត […]
បណ្ឌិត យង់ ពៅ៖ បញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជិតខាង អ្នកនយោបាយប្រឆាំង និងពលរដ្ឋគប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារឱ្យបានច្បាស់លាស់
បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអធិបតេយ្យជាតិ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់និន្នាការ ដែលតែងតែមានការឈឺឆ្អាលចំពោះជោគវាសនាជាតិ។ ទោះជាយ៉ាងណា ការឈឺឆ្អាល ចង់ដឹងចង់ឮ និងចង់ចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិនេះ ពលរដ្ឋម្នាក់ៗបានបង្ហាញចេញជាសកម្មភាពនិងបានចូលរួមទៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ដែលជួនកាល អាចនាំផលជះត្រឡប់មកវិញផ្ទុយពីគោលបំណងដើមរបស់ខ្លួនថែមទៀតផង។ សម្រាប់លោកបណ្ឌិតការប្រកាសរៀបចំបាតុកម្មនៅថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាសិទ្ធិរបស់អ្នករៀបចំនិងអ្នកចូលរួមធ្វើបាតុកម្ម ដោយសិទ្ធិនេះត្រូវជ្រកកោននៅក្រោមច្បាប់នៃប្រទេសដេលខ្លួនកំពុងរស់នៅ ពោលគឺត្រូវគោរពទៅតាមនីតិវិធី និងលិខិតបទដ្ឋានច្បាប់ជាធរមាននៅក្នុងប្រទេសដែលខ្លួនទទួលបានសញ្ជាតិ ឬកំពុងរស់នៅនោះ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីដែលការរៀបចំបាតុកម្មនេះ […]
កម្ពុជា ប្រមូលផលស្រូវបានជាង ១២លានតោន ស្មើជាង ៩០ភាគរយ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤នេះ
ជាសរុបនៅឆ្នាំ២០២៤ កម្ពុជាប្រមូលផលស្រូវប្រមាណ ១៣លានតោនលើសឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣លានតោន។ ជាទូទៅកម្ពុជាផលិតស្រូវលើសពីតំរូវការក្នុងស្រុកប្រមាណ៥០ ភាគរយ ឬប្រមាណ ៦ លានតោន។ នេះជាជោគជ័យដ៏ធំមួយផ្នែកផលិតកម្មស្រូវក្នុងការធានាបាននូវសន្តិសុខស្បៀងជូនជាតិនិងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំចេញស្រូវអង្ករក្នុងបរិមាណជាមធ្យម៦ លានតោនស្រូវមួយឆ្នាំ (គណនាជាស្រូវ)។ នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក យ៉ង សាំងកុមារ បានឲ្យដឹងថា គិតមកដល់ដើមខែធ្នូ ២០២៤ […]
សម្ដេចតេជោ ហ៊ុន សែន៖ គណៈចលនាមហាជន ជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។ សន្និបាតនេះ មានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន […]
ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកការបញ្ជាក់ជំហរបន្តគាំទ្រកម្ពុជារបស់ទូតចិន ប្រៀបបានទះកំភ្លៀងក្រុមប្រឌិតព័ត៌មាន
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបកស្រាយរបស់ឯកឧត្តមអគ្គរដ្ឋទូតចិននៅកម្ពុជា ប្រៀបបានទះកំភ្លៀងពួកក្រុមប្រឌិតព័ត៌មាន និងតែងមិនចង់ឃើញខ្មែររីកចម្រើន។ គួររម្លឹកថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា«យុទ្ធសាស្ត្រផ្ការីក»របស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ
ពីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសគឺទណ្ឌិត […]
លទ្ធផលជំនួបកម្រិតខ្ពស់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន
អ្នកវិភាគពុលទឹកមាត់ លោក ជេម សុខ ចេញសុំទោសក្រោយនិយាយមិនពិតពីដំណើរទស្សនកិច្ចនៅចិន របស់សម្តេចតេជោ ហ៊ុន សែន
ទីបំផុតអ្នកវិភាគពុលទឹកមាត់តាមបណ្តាញសង្គមហ្វេកបុក លោក ជេម សុខ បានចេញសុំទោស សម្តេចតេជោ ហ៊ុន សែន ក្រោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនជាទសន្សកិច្ចប្រញាប់ប្រញាល់។ ក្នុងសំណេរសុំអភ័យទោសលើគណនីហ្វេកបុក Sakoun Sok ដែលគេស្គាល់ថា លោក ជេម សុខ បានសរសេររៀបរាប់ថា ៖ «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, […]