អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួុយពលករខ្មែរ វិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។​ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិននាថ្ងៃ២៥ ខែមិថុនានេះ។ លោកជំទាវ បាន ស្រីមុំ បានបង្ហាញពីការណែនាំដ៏ច្បាស់លាស់ និងជំហានរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការវិលត្រឡប់ដល់ពលករខ្មែរ ដោយផ្តល់ជំនួយទាំងស្រុង ក្នុងការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសជួយស្វែងរកការងារក្នុងស្រុកជូនពលករខ្មែរទាំងអស់។ […]

ខេត្តបាត់ដំបង! ថៃអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញ-ចូលតាមច្រកព្រំដែនភ្នំដីមួយថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៤ ល្ងាច

កាលពីយប់ថ្ងៃទី២៥ មិថុនា ២០២៥ ការិយាល័យទំនាក់ទំនងព្រំដែនថៃ បានទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) តាមរយៈប្រព័ន្ធទំនាក់ទំនង Line ថាភាគីថៃនឹងបើកច្រកទ្វាអន្តរជាតិច្រកខៅឌីនចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ដើម្បីសម្រួលការធ្វើដំណើរព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែមិថុនានេះ។ ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន […]

អស្ចារ្យ! សម្តេចតេជោ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន  បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចតេជោនាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា […]

ទិវាអន្តរជាតិ! កម្ពុជា ចូលរួមជាមួយពិភពលោក កាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្រោមប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » ដើម្បីបំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។ ជាការពិត រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ។ ក្រៅពីនេះ វិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន […]

ឯកឧត្តម គួច វែងស្រ៊ុន៖ កម្ពុជា ជ្រេីសយកច្បាប់អន្តរជាតិ និងសន្តិភាព! ខណ:ថៃ ជ្រេីសច្បាប់ព្រៃ ឯកោនិយម និងឈ្លានពាន

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានលើកឡើង នាថ្ងៃទី២៦ ខែមិថុនានេះថា៖ «កម្ពុជា ធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់រាប់រយពាន់ឆ្នាំ និងជាពិសេសសង្គ្រាមផ្ទៃក្នុង ដែលកេីតចេញពីការបែកបាក់ និងឈានទៅដល់របបសម្លាប់រង្គាលជីវិតខ្មែរស្លូតត្រង់រាប់លាននាក់ ដោយសារមនោគមវិជ្ជាជ្រុលនិយម»។  ឯកឧត្តម គួច វែងស្រ៊ុន រៀបរាប់ថា ជាភ័ព្ទសំណាង យេីងមានវីរ:យុទ្ធជន និងជាឥរស្សជនដ៏ឆ្នេីមជាច្រេីននាក់ ដូចជាសម្តេចតេជោ, សម្តេចចក្រី និងសម្តេចធម្មពោធិសាល និងជាច្រេីនរូបទៀត បានតម្កល់ផលប្រយោជន៍រួមតែមួយ គឺសង្គ្រោះជីវិត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់​ភាគីពាក់ព័ន្ធ ពង្រឹង​ការ​បង្ក្រាប​និងលុ​ប​បំបាត់​ទីផ្សារគ្រឿង​ញៀននៅកម្ពុជា

នៅឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយ​ឈរ​លើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ […]

ឯកឧត្តម ស សុខា ចោទសួរទៅថៃថា «ខ្លាចអន់ ឬក៏ច្រឡំថាជាតិ​សា​ស​ន៍​​គេ ល្ងង់ជាងខ្លួន?​»

ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេ ល្ងង់ជាងខ្លួន? នេះជាសំនួរដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សួរទៅកាន់ប្រទេស នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នេះ។ ភ្ជាប់ជាមួយសួរនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃ ឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជា ពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា […]

«បើកតែបិទ»! លោកបណ្ឌិត ទូច សុខៈ ចាត់ទុកជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកទង្វើរបស់ភាគីថៃ ដែលធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតា ជាល្បិចស្មោកគ្រោកថ្មីដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស។ តាមរយៈសារជាចំហជូនទៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត បានសរសេររៀបរាប់ដូចខាងក្រោម៖  ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសព្វក្នុងការរាបល្បិចកិច្ចកលពិសពល់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ […]

កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា […]

គម្រោងពង្រីកសមត្ថភាពស្រោចស្រព​និងការពារទឹកជំនន់នៃប្រព័ន្ធធារាសា​​ស្ត្រព្រែក​អូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេច​បានប្រមា​ណ ៩៥%

គម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្រ្តព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេច​បានប្រមា​ណ ៩៥% ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម​ បានឲ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ ទី៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី […]

5
Promotion