ឯកឧត្តម គួច វែងស្រ៊ុន៖ កម្ពុជា ជ្រេីសយកច្បាប់អន្តរជាតិ និងសន្តិភាព! ខណ:ថៃ ជ្រេីសច្បាប់ព្រៃ ឯកោនិយម និងឈ្លានពាន

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានលើកឡើង នាថ្ងៃទី២៦ ខែមិថុនានេះថា៖ «កម្ពុជា ធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់រាប់រយពាន់ឆ្នាំ និងជាពិសេសសង្គ្រាមផ្ទៃក្នុង ដែលកេីតចេញពីការបែកបាក់ និងឈានទៅដល់របបសម្លាប់រង្គាលជីវិតខ្មែរស្លូតត្រង់រាប់លាននាក់ ដោយសារមនោគមវិជ្ជាជ្រុលនិយម»។ 

ឯកឧត្តម គួច វែងស្រ៊ុន រៀបរាប់ថា ជាភ័ព្ទសំណាង យេីងមានវីរ:យុទ្ធជន និងជាឥរស្សជនដ៏ឆ្នេីមជាច្រេីននាក់ ដូចជាសម្តេចតេជោ, សម្តេចចក្រី និងសម្តេចធម្មពោធិសាល និងជាច្រេីនរូបទៀត បានតម្កល់ផលប្រយោជន៍រួមតែមួយ គឺសង្គ្រោះជីវិត និងរំដោះប្រទេសពីរបបដ៏ខ្មៅងងឹត ផ្តល់ជីវិតជាថ្មីជាប្រជាជាតិកម្ពុជាឡេីងវិញ រហូតសម្រេចបានថ្ងៃជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណេីតទី២។ 

អ្វីដែលពិសេសទៀតនោះ កម្ពុជាបានសម្រេចដាក់ចេញនៅគោលនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមរ៊ាំរ៉ៃរាប់ទសវត្ស បង្កេីតដោយកូនខ្មែរ គឺសម្តេចតេជោ បានផ្តល់នៅ «សន្តិភាពពេញលេញនៅកម្ពុជា» មានការឯកភាពជាតិ ឯកភាពទឹកដី និងព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ បញ្ចប់ការបែកបាក់ និងវិនាសកម្មនៅកម្ពុជា។ 

បច្ចុប្បន្ន កម្ពុជាបានឈានមកដល់ត្រេីយសុភមង្គល និងកំពុងឆ្ពោះទៅវិបុលភាពក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ តួយ៉ាងរក្សាការពារផលប្រយោជន៍ជាតិ និងប្រជាជនជាស្នូល ហេីយរក្សាឱ្យខាងតែបានការឯកភាពផ្ទៃក្នុង ឯកភាពជាតិ និងការពារជាតិ បូរណភាពទឹកដី គ្មានមហិច្ចតាទៅឈ្លានពាននរណា តែមិនឱ្យនរណាឈ្លានពានវិញនោះទេ។

ដោយឡែក ងាកទៅប្រទេសជិតខាងវិញ ពិសេសថៃ ដែលធ្លាប់តែរុងរឿង រីកចម្រេីនលេីគ្រប់វិស័យចាប់ពីក្រោយបង្កេីតប្រទេស មិនដែលស្គាល់សង្គ្រាម មិនស្គាល់ការបែងបាក់ មានតែការឆ្ពោះទៅមុខ និងអភិវឌ្ឍលឿនដូចហោះ និងជាប្រទេសមួយក្នុងចំណោម៥ ដែលបានបង្កេីតសហគមអាស៊ាន ទាក់ទាញបានផលប្រយោជន៍កាន់តែច្រេីនសម្រាប់ខ្លួន។ 

ឯកឧត្តម គួច វែងស្រ៊ុន សង្កត់ធ្ងន់ថា មួយរយ:កាលជិត ១០ឆ្នាំចុងក្រោយនេះ ថៃបានស្គាល់នៅការបែកបាក់ បាត់ការឯកភាពជាតិ បាត់បង់សណ្តាប់ធ្នាប់ប្រទេសនៃរបបដឹកនាំ ដោយហែកចេញជាពីរដាច់ឆ្ងាញរវាងអ្នកនយោបាយ និងយោធា។ ថៃលែងស្គាល់នៅការឯកភាពជាតិ មានតែការហែកហួរគ្នា រៀបចំកលល្បិចសម្លាប់គ្នាតាមគ្រប់រូបភាព (នយោបាយ) សំដៅកាន់កាប់អំណាចរៀងៗខ្លួន។ 

របត់រចនាកាលនៃរបបប្រជាធិបតេយ្យបានធ្លាក់ចុះ ចាប់យកការដណ្តេីមអំណាចតាមបែបសឹក (រដ្ឋប្រហារ) គ្មានក្បាល គ្មានកន្ទុយ ឬមានក្បាលគ្មានខ្លួន ឬមានក្បាលផ្សេងដងខ្លួនផ្សេង ហេីយប្រកាន់យកការប្រឆាំង ដោយប្រេីល្បិចកលនយោបាយបោកប្រាស់ លាបពណ៌ ដោយរុញចលនាជាតិនិយមទឹកដី ជាគន្លឹះនៃការគាំទ្រពីមហាជន រហូតបង្កេីតបានសត្រូវជុំទឹស (កម្ពុជា, ម៉ាឡេស៉ី, ឡាវ ពិសេសមីយ៉ាន់មា)។

លើសពីនេះ ក្រុមជ្រុលនិយមថៃមួយក្តាប់តូច ដែលមានការគាំទ្រផ្ទុយពីរាជរដ្ឋាភិបាល ហេីយជាយន្តការនៃការធ្វេីរដ្ឋប្រហារ បានជ្រេីសរេីសការឈ្លានពានទឹកដី ជំរុញការកែប្រែប្រវត្តិសាស្ត្រ ប្រេីប្រាស់ផែនទីចោរ បង្កេីតការយល់ច្រលំទាំងជាតិខ្លួនឯង និងបរទេស ដេីម្បីបញ្ឆះកំហឹង និងឈានទៅសម្រេចផែនការប្តូរអំណាចដែលខ្លួនបានរៀបចំ។ 

ជាមួយគ្នានេះ កម្ពុជា និងពិភពលោកបានយល់កាន់តែច្បាស់អំពីថៃ ហេីយយល់ច្បាស់ពីស្ថេរភាពដែលលែងមាន, អសន្តិសុខ, ជំនឿចិត្តពីអ្នកវិនិយោគ ព្រោះក្បាលម៉ាស៉ីនដឹកនាំតែងផ្លាស់ប្តូរឆាប់រហ័ស, គ្មានលំនឹងនយោបាយ ហេីយបានទាញថៃដេីរថយក្រោយលេីគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច និងកាទូត ហេីយដេីរឆ្ងាយពីច្បាប់អន្តរជាតិ។ 

លើសពីនេះ ថៃជ្រេីសរេីសឈ្លោះ និងឈ្លានពានកម្ពុជា គឺថៃជ្រេីសរេីសការបាក់មុខ, ប្រកាន់យកភាពឯកោនិយមទាំងក្នុងតំបន់ផង និងពិភពលោកផង។ ថៃបានធ្លាក់ប្រជាប្រិយភាព ហេីយជាពិសេសជាឃ្លាំងនៃអំពេីឆបោកអនឡាញដ៏ធំប្រចាំតំបន់ ហេីយចែកចាយទៅកាន់ប្រទេសជិតខាង។ ថៃបានប្រែក្លាយខ្លួនពីកន្លែងដែលទាក់ទាញ និងចង់ទៅទស្សនា មកជាកន្លែងគួរឱ្យខ្លាច និងគេចចេញមិនគួរទៅ៕

អត្ថបទ​៖​ ផុន​ លីហ្សា