រួចរាល់ ក្នុងករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនរវាងខេត្តកោះកុង និងប្រទេសថៃមានស្ថិរភាព មិនមានការប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ ខណៈដែលរដ្ឋបាលខេត្តបានចាត់វិធានការបម្រុងទុក ដើម្បីដោះស្រាយបញ្ហាប្រសិនបើមានហេតុការណ៍អាសន្នកើតឡើង។ លោកជំទាវ អភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ លោកជំទាវ អភិបាលខេត្ត បានអះអាងថា៖ «ចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។ […]
Category: សង្គម
ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្នេហាជាតិដ៏រឹងមាំ! ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ពីគ្រប់ទិសទី គាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពទឹកដី
នៅលើបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមោទនភាព និងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ដែលបានចូលរួមដំណើរថ្មើរជើងច្រើនលើសលប់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា« ព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះ បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឆន្ទៈ ទឹកចិត្ត ក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើង»។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាការរៀបចំ ផ្សព្វផ្សាយ […]
ឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ត តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សួរសុខទុក្ខនាំយកអំណោយជូនកងទ័ពជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធា យុទ្ធភូមិភាគទី ៥ ដែលកំពុងឈរជើងការពារ បន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន […]
រហ័សជាងមុន! ចិន-កម្ពុជា បើកផ្លូវដឹកទំនិញថ្មី កាត់បន្ថយពេលដឹកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ
នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។ ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា […]
សម្តេចតេជោ ហ៊ុន សែន បង្ហាញចម្រៀងថ្មី «អក្ខរាលាស្រីថ្ងៃ២០មិថុនា» យកជីវិតធ្វើដើមទុនរំដោះប្រជាជន
នៅថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះបទម្រៀដែលងនិយាយអំពីដំណើរជីវិតតស៊ូរំដោះជាតិ ផ្តើមពីការយកជីវិតធ្វើដើមទុនរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុុន សែន បានសរសេរថា «ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧ – ២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ សម្តេចតេជោថ្លែងថា ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន […]
អាជ្ញាធរខេត្តប៉ៃលិន បន្តសម្របសម្រួលជូនពលករខ្មែរមកពីថៃ ត្រលប់ទៅស្រុកកំណើតវិញ តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងជូនដំណើរពលករខ្មែរ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត។ គួរបញ្ជាក់ថា តាមរយៈសារសំលេងនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាប់ព្រំដែនថៃ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួមដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ជីវិតការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។ ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត […]
ក្រសួងការពារជាតិ៖ ថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន និងចល័តអាវុធគាំទ្រតាមព្រំដែនគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសទាំងពីរ
យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីយប់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីថៃបាន បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិ បង្ហាញការសោកស្តាយ ចំពោះភាគីថៃដែលមិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា […]
ការស្ទង់មតិរបស់ AVI៖ ប្រជាជនកម្ពុជាច្រើនលើសលប់ ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និងសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជនវ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។ […]
សម្តេចតេជោ ហ៊ុន សែន៖«ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា»
នៅលើបណ្តាញសង្គមនាថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានឯកឧត្តម ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា […]
