ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ […]
Category: សង្គម
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រៅពីតាមស្ថានីយទូរទស្សន៍ ភាពយន្តថៃ ក៏ត្រូវហាមឃាត់នៅលើអនឡាញគ្រប់ទម្រង់ដែរ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការចាក់ផ្សាយរឿងភាពយន្តថៃក៏ត្រូវបានហាមឃាត់នៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា […]
ក្រោមស្មារតីរួមសុខរួមទុក្ខ! រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់កងទ័ពជួរមុខ កំពុងឈរជើងតាមបណ្តោយព្រំដែន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមហាគ្រួសារវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) កំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ដែលបានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែលអធិបតេយ្យភាពជាតិ ជាពិសេសការធានាដល់ការការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល […]
សម្តេចតេជោ គាំទ្រការបិទច្រកព្រំដែនកម្ពុជា-ថៃ និងផ្ដាំដល់កសិករថៃទៅតវ៉ាជាមួយយោធាថៃដោយផ្ទាល់
ក្រោយពីសម្តេចតេជោ ហ៊ុន សែន លើកឡើង៦ចំណុចទៅកាន់រដ្ឋាភិបាល លើករណីថៃមិនព្រម បើកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគី សម្ដេចបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកបន្ថែមដែលមានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង»។ សម្ដេចតេជោ បញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សម្ដេចតេជោ រំលឹកដល់បងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ ក្រៅពីនេះ សម្ដេចតេជោមានប្រសាសន៍ថា «យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូងដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ សូមជម្រាបថា នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជាទៅកាន់ប្រទេសថៃ៕
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមានគុណតម្លៃ និងបន្ទាត់ក្រហមដែលមិនត្រូវឲ្យជាតិសាសន៍ដទៃបំពានជាដាច់ខាត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន(ស.ស.យ.ក) កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថាបងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។ ឯកឧត្តម […]
គ្មានការពន្យារពេល! រដ្ឋបាលរាជធានីបដិសេធការទាមទារតម្លៃហួសហេតុ ពីគ្រួសារចំនួន៣ ក្នុងគម្រោងសាងសង់ស្ពានទន្លេបាសាក់ ដើម្បីធានាការអភិវឌ្ឍន៍ដូចផែនការ
រដ្ឋបាលរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងម្ចាស់បណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang ដែលបានបង្ហោះរូបភាព ដោយលើកឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ថា «គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង» ។ គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់រួចរាល់បាន […]
ខ្មែរជួយខ្មែរ! ខេត្តតាកែវត្រូវការកម្មករបន្ទាន់ប្រមាណ ១៤,០០០ នាក់ ក្នុងវិស័យរោងចក្រ សហគ្រាស
ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ដែលជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ […]
ថៃថា តែកម្ពុជាធ្វើ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ចប់ការទិញថាមពលអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ
ចាប់ពីម៉ោង ១២ យប់ថ្ងៃទី១២ មិថុនា ជាពេលវេលា ដែលក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) និងថាមពលអគ្គិសនី ពីប្រទេសថៃ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពធានាផ្គត់ផ្គង់ក្នុងសេវាអ៊ីនធឺណិត និងថាមពលគ្រប់គ្រាន់ដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើបប្រទេសទៀតនោះទេ។ បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការសម្រេចបែបនេះ គឺដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ […]
តើពាក្យ « Don’t Thai to me » មានន័យបែបណាចំពោះប្រទេសថៃ?
លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារមួយលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបនឹងវិធានការរបស់ប្រទេសថៃ បន្ទាប់ពីធ្វើការបិទច្រកព្រំដែនជាឯកតោភាគី និងគំរាមកាត់អគ្គិសនី និងអ៊ីនធឺណិតចំពោះកម្ពុជា។ លោក បណ្ឌិត យង់ ពៅបានសរសេរថា៖ «ថៃ មិនមែនអាម៉េរិក មិនមែនរុស្ស៊ី មិនមែនចិន ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រ ប្រើកម្លាំងដណ្ដើម កាត់ទឹកដី […]
សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃនៅតែប្រមាថកម្ពុជា យើងនឺងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា «យើងចង់ទំនាក់ទំនងល្អ តែបើគេមិនចង់ធ្វើមិត្តជាមួយ យើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋានៈជាជាតិសាសន៍មួយថ្លៃថ្នូរ, គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង»។ ប្រសាសន៍របស់សម្ដេចតេជោបែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា។ សារឆ្លើយតបរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់លោក ឌួង ឆាយ មានខ្លឹមសារដូចតទៅ៖ លោក […]
