សម្តេចតេជោ គាំទ្រការបិទច្រកព្រំដែនកម្ពុជា-ថៃ និងផ្ដាំដល់កសិករថៃទៅតវ៉ាជាមួយយោធាថៃដោយផ្ទាល់

ក្រោយពីសម្តេចតេជោ ហ៊ុន សែន លើកឡើង៦ចំណុចទៅកាន់រដ្ឋាភិបាល លើករណីថៃមិនព្រម បើកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគី សម្ដេចបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកបន្ថែមដែលមានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង»។

សម្ដេចតេជោ បញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។

សម្ដេចតេជោ រំលឹកដល់បងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។

ក្រៅពីនេះ សម្ដេចតេជោមានប្រសាសន៍ថា «យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូងដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។

សូមជម្រាបថា នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជាទៅកាន់ប្រទេសថៃ៕