លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារមួយលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបនឹងវិធានការរបស់ប្រទេសថៃ បន្ទាប់ពីធ្វើការបិទច្រកព្រំដែនជាឯកតោភាគី និងគំរាមកាត់អគ្គិសនី និងអ៊ីនធឺណិតចំពោះកម្ពុជា។

លោក បណ្ឌិត យង់ ពៅបានសរសេរថា៖ «ថៃ មិនមែនអាម៉េរិក មិនមែនរុស្ស៊ី មិនមែនចិន ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រ ប្រើកម្លាំងដណ្ដើម កាត់ទឹកដី ប្រទេសជិតខាង។
លោកបណ្ឌិត យង់ ពៅ បន្ថែមថា ថៃបានចារជាប់ជាជនជាតិសាហាវព្រៃផ្សៃ និងបោកប្រាស់ជំនឿចិត្ត ជាអន្តរជាតិនៅឆ្នាំ១៩៦២ និងត្រូវបានអន្តរជាតិហៅ ថា ជាប្រទេស «អសីលធម៌ចំពោះច្បាប់អន្តរជាតិ»។
ឥឡូវនេះ ថៃជាប់ឈ្មោះបន្ថែម គឺ «Don’t Thai to me» ជាសកល។ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់កំដរ ថៃ ដែលអាចថៃនឹកស្មានដល់។
គួរបញ្ជាក់ថា ពាក្យ Don’t ‘Thai’ to me វាជាភាសាមួយដ៏អាក្រក់បំផុតសម្រាប់ជនជាតិថៃ ជាពាក្យមើលងាយសំដៅលើការបោកប្រាស់ ក្រឡេចក្រឡុច មិនស្មោះត្រង់របស់ជនជាតិថៃ ដែលប្រជាជនម៉ាឡេស៊ី ហុងកុង និងសិង្ហបុរីបានប្រើបន្ទាប់ពីទស្សនៈកិច្ចការងារនៅប្រទេសថៃ។
សូមជម្រាបថា ពាក្យ Don’t ‘Thai’ to me បានផ្ទុះឡើងតាំងពីឆ្នាំ២០១៣ ចេញពីមាត់ជនជាតិម៉ាឡេស៊ី ហុងកុង និងសិង្ហបុរី ខណៈប្រទេសក្បែរនោះក៏បន្តប្រើពាក្យនេះដែរ ប៉ុន្តែគោលដៅអត្ថន័យមានការយល់ឃើញផ្សេងៗគ្នា៕
អត្ថបទ៖ ផុន លីហ្សា

