ក្នុងឱកាសព្រះរាជពិធីច្រត់ព្រះនង្គ័ល គោឧសភរាជបានបរិភោគអាហារចំនួន ៣មុខច្រើនជាងគេមាន ស្រូវ ពោត សណ្តែក ដែលលទ្ធផលផ្សងប្រផ្នូលអាហារទាំងបីនេះនឹងទទួលបានទិន្នផលល្អប្រសើរជាងគេបង្អស់។ ក្នុងនោះ គោឧសភរាជបរិភោគស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨០ភាគរយ។ ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខដែលមាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក […]
Category: សង្គម
ជួបផ្ទាល់ចរចាជុំទី១! កម្ពុជាជាមួយភាគីអាម៉េរិក ផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក និងឯកភាពប្រជុំចរចាជុំទី២ នៅដើមខែក្រោយ
ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៣ […]
អ្នកនាំពាក្យ៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ មានការចាប់អារម្មណ៍ខ្ពស់ក្នុងដំណាក់កាលដាក់សាកល្បង
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ក្នុងដំណាក់កាលដាក់សាកល្បង។ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ម្សិលម៉ិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សាកល្បងដោយអនុញ្ញាតឱ្យបងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី ដែលកំពុងឃើញការចាប់អារម្មណ៍ខ្ពស់ និងផុសផុលក្នុងការស្វែងរកតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ឯកឧត្តម ផន រឹម បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី […]
ឧកញ៉ា យឹម តាស្រង់ រំលឹកពីស្នាដៃធំៗក្នុងការនិពន្ធទំនុកច្រៀងដល់តារាចម្រៀង មាស សុខសោភា
ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងជួបរឿងមិនសប្បាយចិត្តរឿងបែកបាក់ស្វាមី និងរឿងលុយរាប់សែនដុល្លារផុងខ្លួនជាមួយតាឥសីសក់ភ្នំត្បែង ស្រាប់តែឧកញ៉ា យឹម តាស្រង់ បានចេញមុខរំលឹកពីការធ្វើបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើនដល់តារាចម្រៀង មាស សុខសោភា ។ ឧកញ៉ា យឹម តាស្រង់ បាននិយាយថា « សមត្ថភាព សម្លេងរបស់ មាស សុខសោភា នៅតែជាការចងចាំលើចុងប៊ិករបស់ខ្ញុំកន្លងមកជានិច្ច » ។ កន្លងមកឧកញ៉ា […]
រកឃើញសពពលករខ្មែរ ២នាក់ទៀត ដែលបានស្លាប់ក្នុងទីតាំងអគារបាក់រលំ ដោយសារគ្រោះរញ្ជួយដី នៅទីក្រុងបាងកក
រកឃើញសពពលករខ្មែរចំនួន២រូបបន្ថែមទៀតដែលបានស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនាទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលសពប្តីមានឈ្មោះថា សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង […]
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះសន្តិភាពនិងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួបនេះ, លោក Lucius Daniels បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសម។ […]
ចំពោះមុខវិនិយោគិន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ជាថ្មីពីការមិនអនុញ្ញាតឱ្យវិនិយោគលេីការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ នាឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូន […]
ឆ្នាំនេះ! ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្តកំពង់ឆ្នាំង
ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នឹងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង […]
UNAIDS កោតសរសើរចំពោះលទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកជំទាវអគ្គលេខាធិការរង បានកោតសរសើរ […]
ខេត្តកំពត រៀបចំសា្ថបនា«វិថីអាហារ និងសួនច្បារ» ដើម្បីទាក់ទាញទេសចរ
«វិថីអាហារ និងសួនច្បារ»ក្នុងក្រុងកំពត ដែលមានរចនាបទខ្មែរ បានបើកការដ្ឋានសា្ថបនា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរក្រុងកំពត មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ។ វិថីអាហារ និងសួនច្បារក្នុងក្រុងកំពតនេះ គឺមានទីតាំងចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត។ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ការស្ថាបនាវិថីអាហារ និងសួនច្បារនេះ គឺដើម្បីរៀបចំ […]
