រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឲ្យបន្តបេសកកម្មក្នុងបុព្វហេតុ​កុមារ​កម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។ ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ […]

ផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម នឹងត្រូវប្រែក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ

ផ្ទះកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងត្រូវប្រែក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ […]

ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព។ ក្នុងសារសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា […]

គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន

ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ រួមជាមួយក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកថវិកា ១លាន៤សែនដុល្លារអាម៉េរិក ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា

ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមជាប្រធាន យុវជនយុវជនបូជាការពារយុត្តិធម៌ បានកៀរគរសប្បុរសជន អ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នា បានថវិកា ចំនួន ១លាន៤សែនដុល្លារអាមេរិក ដើម្បីយកមកបរិច្ចាគជូនកាកបាទក្រហមកម្ពុជា។ ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា […]

ពលរដ្ឋត្រូវ​រួម​គ្នាកាត់បន្ថយភាព​អ​វិជ្ជមាន​ក្នុង​សង្គម ដោ​យ​​ត្រូវ​ប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌។ ការអំពាវនាវរបស់សម្តេចបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

គិតត្រឹមថ្ងៃទី៩ ឧសភានេះ បុរី ឡេង ណាវ៉ាត្រា ៦A បានដោះស្រាយនិងបញ្ចប់ផ្ទះបានសរុប៣៣៦៦ផ្ទះហើយ ខណៈអតិថិជនជាង៥០០គ្រួសារ ទទួលបានអង្ករជាប្រចាំពីក្រុមហ៊ុន

បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។ បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់មានចំនួន៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន […]

ក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ដែលថាកម្ពុជា​ដកទ័ព​ចេញ​ពីប្រាសាទតាមាន់

ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញមកច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ក្រសួងការពារជាតិ បានចាត់ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ ក្រសួងការពារជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ […]

ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ

ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ […]

ឯកឧត្ដមអភិសន្តិបណ្ឌិត ជួបប្រធានគ​ណៈកម្មាធិកា​រត្រួតពិនិត្យសន្តិ សុខ និងសេដ្ឋកិច្ចអាមេរិក-ចិន ដើម្បីពិភាក្សាអំ​ពីកិច្ចសហប្រតិបត្តិការ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ […]

5
Promotion