ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ឯកឧត្តម ហួត ហាក់បានទទួលស្វាគមន៍ពី ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ។ តំបន់ទេសចរណ៍នេះ […]
Category: សង្គម
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ គឺតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ។ លោកជំទាវបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ […]
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ លឿង តាមខ្វាង បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញដោយសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ […]
បុរី ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសជាងម៉ៅការច្រើនក្រុម បើកប្រាក់មួយសប្តាហ៍ម្ដង
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែឧសភានេះ បានប្រកាសជ្រើសរើសជាងម៉ៅការ ជាច្រើនក្រុម ផ្នែកជាងបូករៀបបូក ហើយនឹងផ្តល់អត្ថប្រយោជន៍បើកលុយ មួយសប្តាហ៍ម្តង។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ បានមកទទួលអង្ករពី […]
ការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង គ្រោងបញ្ចប់នាចុងឆ្នាំនេះ
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន២ជាន់ហើយ (ជាន់ទី៣ និងជាន់៤) […]
សហភាពអង្គការសង្គមស៊ីវិលអំពាវនាវដល់អ្នកនយោបាយ ពលរដ្ឋ យុវជន ប្រុងប្រយត្ន័ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ
នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ សហភាពអង្គការសង្គមស៊ីវិល បានចេញញត្តិអំពាវនាវដល់អ្នកនយោបាយ យុវជន ពលរដ្ឋមេត្តាប្រុងប្រយត្ន័ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ទោះបីជាគណបក្សនេះខិតខំប្រឹងប្រែងបោកបញ្ឆោតសម្តែងខ្លួនជាអ្នកស្នេហាជាតិ ជាជនរងគ្រោះ ទាំងនេះជាល្បិចបោកពលរដ្ឋខ្មែរកន្លងមក។ សហភាពអង្គការសង្គមស៊ីវិលបានរៀបរាប់ថា សូមព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល តុលាការ ស្ថានប័នមានសមត្ថកិច្ច សូមមេត្តា ស្រាវជ្រាវសិក្សាអោយបានលម្អិតដាក់បុគ្គលមួយចំនួនដែលស្និតនឹងលោក សម រង្ស៊ី កុំអោយធ្វើនយោបាយអោយសោះ ដើម្បីកុំអោយកម្ពុជាបាត់បងនូវសន្តិភាព បង្កភាពវឹកវរ […]
ឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រធ្វើម្ហូបតុងយ៉ាំបង្កង ១ខ្ទះត្នោតធំឲ្យកូនៗប្រមាណ ២០០នាក់ក្នុងមណ្ឌលមែកឈើ
ក្នុងស្មារតីផ្តល់អាហារ ផ្តល់ការថែទាំ ផ្តល់ស្នាមញញឹម និងលើកទឹកចិត្តដល់កុមារ និងប្រជាជន លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ បន្តចុះធ្វើម្ហូបដោយផ្ទាល់ដៃដូចភ្លៀងរលឹម។ ថ្មីៗនេះ លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ បានធ្វើម្ហូបសម្លតុងយ៉ាំបង្កង១ខ្ទះត្នោត ឲ្យប្អូនៗកុមារកំព្រាប្រមាណ ២០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ […]
ប្រវត្តិ និងបេសកកម្មរបស់នគរបាលជាតិកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន
នគរបាលជាតិកម្ពុជា គឺជាអង្គភាពសន្តិសុខសាធារណៈសំខាន់មួយ ដែលមានតួនាទីក្នុងការថែរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខជាតិ។ នគរបាលជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ បង្កើតឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ក្រោយការទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ នគរបាលជាតិបានបន្តអភិវឌ្ឍនៅសម័យព្រះបាទសីហនុ និងបានបម្រើជាផ្នែកសំខាន់នៃការអភិវឌ្ឍន៍សង្គម។ ប៉ុន្តែ ក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) នគរបាលជាតិនេះត្រូវបានរំលាយចោល ហើយជំនួសដោយកម្លាំងយុទ្ធពលផ្ទាល់។ ក្រោយឆ្នាំ ១៩៧៩ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា […]
គួរធ្វើច្បាប់ថ្មីពិសេសបន្ថែមទម្ងន់ទោសទៅលើអ្នកបើកបរស្រវឹង ហើយបុកមនុស្សស្លាប់?
កម្ពុជាគួរបង្កើនទម្ងន់ទោសទណ្ឌបន្ថែមទៀតចំពោះអ្នកបើកបរទាំងឡាយណាដែលស្ថិតក្នុងស្ថានភាពស្រវឹង ហើយបើកបុកមនុស្សស្លាប់ដែរឬយ៉ាងណា ខណៈគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរតាមដងផ្លូវ បានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។ ជាក់ស្តែង នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកបើករថយន្ដបង្កក្នុងស្ថានភាពស្រវឹងជោគជាំរូបនោះ បន្ទាប់ពីបង្កហេតុបុករះម៉ូតូជាច្រើនគ្រឿង កង់បី៥គ្រឿង និងរថយន្ត១គ្រឿង ផ្ទប់ដេីមឈេី បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខ ជូនគ្រួសារសពកងទ័ពមួកខៀវ ២រូប ដែលបានពលី នៅស៊ូដង់ខាងត្បូង
ក្នុងសាររំលែកទុក្ខ ផ្ញើជូនក្រុមគ្រួសារកងទ័ពមួកខៀវកម្ពុជាទាំងពីររូប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនិងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួល ដំណឹងអំពីករណីផ្ទុះអាវុធនៅបន្ទាយកម្លាំងរាជអាវុធហត្ថកម្ពុជា ឈរជើងក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅវេលាម៉ោង ០៣:៥០នាទីរសៀល ត្រូវនឹង ម៉ោ ម៉ោង ០៨:៥០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៣ ខែឧសភា […]
