នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ​ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប​ អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់កងកម្លាំងការពារព្រំដែនទាំងអស់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត […]

សម្តេច ម៉ែន សំអន គាំទ្រការបញ្ជ្រាបយ៉ែនឌ័រ ចូលក្នុងវិស័យអាទិភាពទាំង៨ របស់ក្រសួងអធិការកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅទីស្តីការក្រសួងអធិការកិច្ច នារព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការកែទម្រង់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិនិយោគិនជាតិ​ និងអន្តរជាតិ​បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥។ សម្ដេចបវរធិបតី មានប្រសាសន៍ថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើ ក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីសម្ពោធជាផ្លូវការរួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។ […]

ទេសរដ្ឋមន្រ្តី កែវ រ៉េមី និងរដ្ឋមន្ត្រី ជា សុមេធី រួមគ្នាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារអ្នកញៀនគ្រឿងញៀន

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោល​នយោបាយអាទិភាព៦ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចម៉ែបានចូលរួមចំណែកយ៉ាងថ្លៃថ្លាបំផុត ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងលើកតម្កើងតួនាទីស្តី្រក្នុងសង្គមកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។ ក្នុងសារលិខិតថ្វាយព្រះពរ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែង […]

ដូចការសន្យា! ផ្លូវល្បាយគ្រួសប្រវែង៧គីឡូម៉ែត្រក្នុងឃុំឈូក ខេត្តកំពង់ធំ សម្តេចនាយករដ្ឋមន្ត្រី បានស្ថាបនាជូនរួចរាល់ហើយ

ផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់ហើយ ដូចអ្វីដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសន្យានៅក្នុងជំនួប​សំណេះសំណាល​ជាមួយប្រជាសហគមន៍ កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ […]

សម្តេច ឃួន សុដារី ៖ សិទ្ធិស្រ្តីនៅកម្ពុជាបានលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន និងបន្តការពារលើកតម្កើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។ សម្តេចប្រធានរដ្ឋសភា […]

5
Promotion