សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី និងផ្តល់ឱកាសជាច្រើនក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ […]

កម្ពុជា​ត្រៀមសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែងទៀត ក្នុងខេត្តចំនួន៤

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ (ខេត្តក្រចេះ […]

កម្ពុជា ត្រៀមទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗចំនួន២ ក្នុងឆ្នាំនេះ

ជាដំណឹងដ៏រីករាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗ ចំនួន២ នឹងបើកហោះហេីរត្រង់ និងបន្ថែមគោលដៅមកកាន់កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ តួកីអ៊ែរឡាញ​ នឹងបេីកការហោះហេីរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ ខណៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏ពង្រីកការហោះហេីរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំនេះផងដែរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

ការពិត៖ រដ្ឋមន្ត្រីធនធានទឹក អំពាវនាវដើម្បីជួយដល់ប្រជាកសិករ បែរជាត្រូវវិទ្យុបរទេសមួយយកទៅបំភាន់មតិសាធារណៈ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងសារអំពាវនាវឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ គឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លឺក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែមីនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែមីនា […]

សម្តេចបវរធិបតី ហ៊ុន ណែត ថាការរៀបចំគោលនយោបាយ ត្រូវផ្អែកលើ​ការ​ស្រាវ​ជ្រាវ​តាមបែបវិទ្យាសាស្ត្រ មិនមែនផ្អែកលើអារម្មណ៍នោះទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យ​ប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹក​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥។ ថ្លែងក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរៀបចំគោលនយោបាយ ត្រូវផ្អែកទៅ​លើសិក្សាស្រាវ​ជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈ​ការ​ប្រមូលនិងវិភាគទិន្នន័យច្បាស់លាស់ និង​ស្របទៅ​តាមស្ថានភាពភូមិសាស្ត្រ​ […]

ឯកឧត្តម ស សុខា អំពាវនាវដល់បុរសទាំងឡាយបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់បុរសទាំងឡាយបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារថា៖ «ជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គម និងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់។ ទង្វើ និងប្រធានបទនេះ […]

ឯកឧត្តម ហ៊ុន ម៉ានិត៖ កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម ហ៊ុន ម៉ានិត អអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា៖ «ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។ ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិនឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ […]

រដ្ឋមន្រ្តី ស្នើឱ្យមន្ដ្រីសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់សហភាតរសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន និងសុខភាពជាតិយើង ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតលើទី៤៤ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ដ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានបន្ដថា «យើងដើរជាតួនាទីដ៏សំខាន់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង និងទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋយើង ឬនិយាយឲ្យខ្លី ទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋយើងឬទាំងអស់គ្នាដើម្បីសុខភាពជាតិយើង ហើយនេះជាកាតព្វកិច្ច និងភារៈកិច្ចផងដែរ»។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារថា៖ «ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ»។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក […]

5
Promotion