យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមក្រសួងធនធានទឹក និងឧតុនិយម បាតុភូតចុះអ័ព្ទនេះនឹងមានការរំខានដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍ ។ […]
Category: សង្គម
ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចង់ចាប់យកឳកាសវិនិយោគនៅកម្ពុជាលើវិស័យសក្ដានុពលសំខាន់ៗ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ។ វិស័យសំខាន់ៗទាំងនោះរួមមាន វិស័យកសិកម្ម លើឧស្សាហកម្មស្រូវអង្ករ, អាកាសចរណ៍, ទេសចរណ៍, […]
ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន នៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។ ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ […]
តំណាងភាគីនិយោជក និងសហជីព៖ ប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ចូលរួមចំណែកធ្វើឱ្យកម្មករនិយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ
(ភ្នំពេញ)៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា […]
ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវចំនួន ៤៨៣ហិកតានៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់ភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។ បេសកកម្មរបស់លោកជំទាវ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ មានការចូលរួមពីលោក ទ្រី […]
ក្រសួង សម្រេចបូមយកទឹកពីទន្លេបាទី ទៅអន្តរាគមន៍សង្គ្រោះស្រូវកសិករនៅស្រុកបាទី ខេត្តតាកែវ ដែលជួបបញ្ហាខ្វះខាតទឹក
តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។ ឯកឧត្តម ឃឹម ហ្វីណង់ […]
ឯកឧត្តម ស សុខា បង្ហើបពីការត្រៀមកែសម្រួលនីតិវិធីជ្រើសរើសនិងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។ ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីឯកឧត្តមក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ […]
«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ប្តូរឈ្មោះទៅជា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា»
រាជរដ្ឋាភិបាល បានសម្តេចប្តូរឈ្មោះ«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ទៅជា «ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia។ នេះបើយោងតាម អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» […]
បំភ្លឺ៖ វិទ្យុអាស៊ីសេរី មាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១
មណ្ឌលអប់រំកែប្រែទី១ ចេញលិខិតបំភ្លឺ ឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ របស់វិទ្យុអាស៊ីសេរី ស្តីពីការលើកឡើង ដោយភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មុនឃាត់ខ្លួន ជាអ្នកកាប់គោលក់ ដែលត្រូវបានដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម”។ មណ្ឌលអប់រំ កែប្រែទី១ បំភ្លឺថា ជនជាប់ឃុំខាងលើកំពុងស្ថិតក្នុងនីតិវិធីតុលាការដែលជាប្រភេទជនជាប់ឃុំមានចំណាត់ថ្នាក់សន្តិសុខកម្រិតខ្ពស់-គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ […]
កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ […]
