កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករបញ្ចេញមតិ លើតម្លៃកសិផល មិនមែនជារឿងខុសឆ្គងនោះឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការដែលប្រជាកសិករ គាត់បញ្ចេញមតិ តាមបណ្ដាញសង្គម Facebook ឬក៏តាមរយៈអ្វីផ្សេង លើតម្លៃកសិផល វាមិនមែនជារឿងខុសឆ្គងនោះឡើយ។ បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រជានិច្ច ការលើកពីបញ្ហារបស់កសិករ ហើយរាជរដ្ឋាភិបាលតែងចុះដោះស្រាយ រាល់បញ្ហាប្រជាកសិករ។ […]

រាជធានីភ្នំពេញ ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកចូលរួមប្រមាណ ១.៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]

រដ្ឋមន្ត្រីកសិកម្ម រៀបចំផែនការចងក្រងអតីតយុទ្ធជនជិត ១ពាន់គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង​ទៅជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសក្តានុពលកសិកម្មនៅភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង​» ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម បានបញ្ជាក់ថា ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ […]

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចំនួន២ ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ

គ្មានឡើយភាពព្រងើយកន្តើយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះបញ្ហានៅក្នុងវិស័យកសិកម្ម ជាពិសេសនៅពេលដែលកសិករជួបប្រទះបញ្ហាប្រឈមនានា ដូចជាបញ្ហាតម្លៃកសិផលជាដើម។ ជាក់ស្តែង ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការចំនួន២។ នៅក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥​ សម្តេចបវរធិបតី […]

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ប៉ាគីស្ថាន គួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Jam Kamal Khan បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម នៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងមិននៅស្ងៀមចំពោះបញ្ហារបស់កសិករឡើយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈដោយបន្ដតម្កល់ «វិស័យកសិកម្ម» នៅតែជាវិស័យអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។ ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ […]

មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ! 

តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថាជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយកនិងលោកគ្រូ អ្នកគ្រូនៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ […]

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាស្រូវ «ត្រូវខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ប្រើពូជបច្ចេកទេសធ្វើប្រពលវប្បកម្មបង្កើនទិន្នផល»

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះវីដេអូឯកសារកាលពី៣០ឆ្នាំមុន ក្នុងពេលសម្តេចចុះជួយអន្តរាគមន៍សង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តាមរយៈសំណេររបស់សម្តេចតេជោ បានរៀបរាប់អំពីដំណើរការនៃការខិតខំដោះស្រាយបញ្ហាទឹក សម្រាប់បម្រើដល់ការបង្កបង្កើត របស់ប្រជាកសិករចាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយតាមរយៈគ្រោះរាំងស្ងួតឆ្នាំ១៩៩៤ របស់ប្រជាកសិករសម្តេចតេជោ បានកត់សម្គាល់ និងត្រូវកែប្រែលើ៣ចំណុចសំខាន់ៗ […]

ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ បញ្ហាធ្លាក់ចុះនូវសីលធម៌សង្គមបច្ចុប្បន្ន ​គឺផ្តើមចេញពីការអប់រំ ដែលយើងត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ

ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានថ្លែងលើកឡើងថា៖ ការធ្លាក់ចុះនូវវិន័យ សីលធម៌ និងគុណធម៌ នៅក្នុងសង្គមបច្ចុប្បន្ន ​គឺផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលយើងត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។ ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃ១៨ […]

5
Promotion