រដ្ឋមន្ត្រី ស្នើឲ្យ​កសិករ​ដែល​ប្រើទឹក​ក្នុងប្រព័ន្ធធារា​សាស្ត្រកំ​ពីង​ពួយ ស្តា​ប់​​ការ​​ណែនាំ​របស់មន្ត្រីជំនាញ ដើម្បី​បញ្ចៀសបញ្ហាខ្វះទឹក​ពេល​ធ្វើ​ស្រូវ​ប្រាំង

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាកសិករ ក្នុងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ សូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុ​និយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក។ ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ បានធ្វឡើងជំនួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម […]

អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ […]

រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី

យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាការរីកចម្រើនប្រសើរឡើង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពអភិវឌ្ឍតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្តូរមុខមាត់ថ្មីក្លាយជាតំបន់ដែលមានការរីកចម្រើនប្រសើរឡើង។ សម្តេចបវរធិបតី បានលើកឡើងថា៖ «រួមគ្នាអភិវឌ្ឍន៍សហគមន៍យើង ដែលជាគោលដៅចម្បងក្នុងការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាតំបន់ និងសហគមន៍ដែលមានការរីកចម្រើនប្រសើរឡើងនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន វិស័យកសិកម្ម និងវិស័យអប់រំ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស»។ គួរបញ្ជាក់ថា តាមចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ […]

ពីរថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ!

២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។  បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។   ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ​ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕  ដោយ […]

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ជាពិសេសដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។ ឯកឧត្តម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ […]

អភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរាយការណ៍ក្នុងករណីជំ​ពាក់​កម្ចីអន​ឡាញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីប្រជាពលរដ្ឋបានជំពាក់កម្ចីអនឡាញ។ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចល​នវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន ។ ឯកឧត្តម អភិបាល បានបន្តថា […]

កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា

កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារថែរក្សាធនធានដ៏មានតម្លៃ។ តាមបណ្តាញសង្គមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តថា​ […]

ត្រីប្រហុក ចាប់ផ្តើមត្រូវជាលើកទី២  

ពេលវេលាអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាលើកទី២ បានមកដល់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ រដ្ឋបាលជលផល បានបញ្ជាក់ថា​ ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរ កន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប […]

5
Promotion