រាជរដ្ឋាភិបាល បានកំណត់វិស័យអាទិភាពចំនួន៣ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ។ វិស័យអាទិភាព ចំនួន៣ នោះរួមមាន វិស័យដឹកជញ្ជូននិងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ,វិស័យថាមពល និងវិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់)។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន។ អត្ថបទ៖ ពុទ្ធិកា
Category: សង្គម
ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ
រយៈពេលជាង ៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំបូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ […]
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើគណៈសង្ឃនាយក ពិនិត្យរឹតបន្តឹងចំពោះភិក្ខុសាមណេរដែលប្រើប្រាស់បណ្តាញសង្គម
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយលើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម […]
កម្ពុជា សម្រេចផ្តន្ទាទោសស្ត្រីហ្វីលីពីន ១៣នាក់ ដែលពពោះជំនួស ដាក់ពន្ធនាគារម្នាក់ៗ ៤ឆ្នាំ
សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្ដន្ទាទោស […]
កម្ពុជា កំពុងបង្កើនល្បឿនធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ
កម្ពុជាបាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើប្រាស់យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រធានបទគន្លឹះនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២គឺ […]
ក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានដោះស្រាយជាបណ្តើរៗ
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន […]
នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ
ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើតបតាមការអញ្ជើញរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះកម្ពុជា។ តាមការគ្រោង ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន […]
សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ នៅលើបណ្តាញសង្គម សម្តេចពញាចក្រី ហេង សំរិន បានសរសេររៀបថា «ថ្ងៃ២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្តូរមកជា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃកំណើតរណសិរ្ស ២ធ្នូ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២-៤ ខែធ្នូ
តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម […]
