ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ជំរុញឲ្យបន្ដអាទិភាពលើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​អំពីផលប៉ះពាល់នៃ​​គ្រឿងញៀ​ន​ ​តាមរបៀបទំនើប

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ជាថ្មី អំពីការផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា។ ការបញ្ជាក់ជាថ្មីរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនេះមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា […]

ក្រសួងធនធានទឹក និងសាលាតិចណូ ពួតដៃគ្នា​អភិវឌ្ឍន៍​ធន​ធានមនុស្ស​ក្នុងវិស័យ​ធនធានទឹ​ក និងឧតុនិយម

ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាកិច្ចសហ​ប្រតិ​បត្ដិការលើការអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខាដោយឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ […]

ក្រុមហ៊ុន​ឯកជន​ចិនធំ​ៗចំ​នួន២២ នឹង​មកស្វែង​យល់​​ពីគោល​​ដៅ​ទេស​ចរណ៍​របស់ក​ម្ពុជា

បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសច​រណ៍​សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណានសរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស។ ក្រុមហ៊ុន និងសហគ្រាស ទាំង២២នេះ ជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគា​រលំដាប់ខ្ពស់ […]

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។  ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី […]

តំណាងសភាកម្ពុជា ស្នើ ៥ចំណុចទៅកាន់សភាន័រវែស និង ៣ចំណុចទៅសភាជប៉ុន

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាន័រវែស នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ […]

ពិតជា​ល្អ​ខ្លាំងណាស់! សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត ណែ​​នាំ​​ឲ្យ​​បញ្ចូល​​​ក​ម្មវិធី​​ហាត់​​ក្បាច់​​គុន​ខ្មែរ​បុ​រាណ នៅតាម​សា​លារៀន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបញ្ចូលកម្មវិធីហាត់ក្បាច់គុនខ្មែរបុរាណ គ្រប់ទម្រង់នៅតាមសាលារៀន និងសាកលវិទ្យាល័យជាដើម ដើម្បីផ្សព្វផ្សាយ លើកកម្ពស់អភិរក្ស “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការណែនាំនេះបានធ្វើឡើងនៅក្នុងពិធីបិទប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

កម្ពុជា រៀបចំទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ

ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា រួមជាមួយសម្ដេចថ្នាក់ដឹកនាំកំពូលជាតិ ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមប្រឹក្សានៃអង្គចៅក្រម តុលាការ នាយទាហាន នាយនគរបាល មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រទូទាំងប្រទេស នឹងប្រារព្វ […]

ទស្សនកិច្ចទិសឦសានជើងទី៦៖ ប្រជាពលរដ្ឋលើកឡើងថា «លឺ១០០០ដង មិនស្មើបានឃើញផ្ទាល់ភ្នែក១ដង»

ទស្សនកិច្ចទិសឦសានជើងទី៦ លើតម្រាយផ្លូវខេត្តក្រចេះ មណ្ឌលគិរី រយៈពេលមួយយប់ពីរថ្ងៃ (១៩-២០) បានបញ្ចប់ដោយជោគជ័យ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានយ៉ាងត្រឹមត្រូវ និងរឹងមាំ។ ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ ខេត្តក្រចេះ-មណ្ឌលគិរី នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី […]

សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ដើម្បីប្រយោ​ជន៍ប្រជាជន​ទាំងពីរ​ប្រទេស

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ជាពិសេសក្រុមប្រឹក្សា តំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសភា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ។ សារលិខិតអបអរសាទរ និងជូនពរឯកឧត្តម Prabowo Sibianto នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុង​ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំពេញអង្គនៃសភាប្រឹក្សាប្រជាជន និងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា ។ គួរម្លឹកថា ឯកឧត្តម Prabowo ដែលមានវ័យ៧៣ឆ្នាំ បានសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធា​នាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមគ្នាឯកឧត្តម […]

5
Promotion