បង្កើនការរឹតបន្តឹងក្មេងទំនើង! ឯកឧត្តម ស សុខា ជំរុញឱ្យសាលាចូលរួមពិនិត្យលើសក់សិស្ស ដែលលាបពណ៌ ឬម៉ូតវែងខ្លីមិនសមរម្យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។  ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ […]

ក្នុងពេលអមដំណើរស្តេចថៃទៅប្រទេសចិន នាយករដ្ឋមន្រ្តីអនុទីន ផ្តល់សិទ្ធិឲ្យទាហានគ្រប់គ្រងព្រំដែនថៃ-កម្ពុជា

ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយមាននាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុល អមដំណើរដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation មុនពេលអមដំណើរព្រះមហាក្សត្រថៃបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក អនុទីន បានបង្ហាញពីការត្រៀមលក្ខណៈរបស់ថៃ ស្របពេលតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងកើនឡើង។ […]

ព្រឹទ្ធសភាកម្ពុជា សោកស្តាយដែលមានអ្នកជិតខាងចេះដើរតួគ្រប់យ៉ាង ទាំងជាតួសម្តែង ជាចៅក្រម ជាអ្នកសម្រេចចិត្តឯកតោភាគី និងជាពេជ្ឈឃាត ជំនួសឱ្យគោលការណ៍គោរពគ្នា

ព្រឹទ្ធសភាកម្ពុជា សោកស្តាយជាខ្លាំងដែលមានអ្នកជិតខាងចេះដើរតួគ្រប់យ៉ាង ទាំងជាតួសម្តែង ជាចៅក្រម ជាអ្នកសម្រេចចិត្តជាឯកតោភាគី និងជាពេជ្ឈឃាត ជំនួសឱ្យគោលការណ៍គោរពគ្នា។ អ្នកជិតខាងដែលព្រឹទ្ធសភាសំដៅដល់ប្រទេសថៃ ដែលមិនត្រឹមតែជាអ្នកបង្កហេតុក្នុងហេតុការណ៍បាញ់ប្រហារលើជនស៊ីវិលខ្មែរប៉ុណ្ណោះទេ ថែមទាំងមិនទទួលស្គាល់ និងចោទប្រកាន់មកលើកម្ពុជាទៀតផង។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ (ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា […]

ស្ងាត់ៗ! គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ តម្លៃ ៥៧៤ លានដុល្លារនៅក្រុងព្រះសីហនុ ដំឡើងធ្នឹមសំណង់ទម្ងន់ ១៨០០តោន

គម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឈានដល់ដំណាក់កាលដំឡើងធ្នឹមតភ្ជាប់សំណង់អគារហើយ ដែលជាគម្រោងរបស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.)។ ការដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើមនេះ ក៏ត្រូវបានចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ស៊ើបអង្កេតទាហានថៃបាញ់ប្រហារលើប្រជាជនខ្មែរ 

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ បានបើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បណ្តាឲ្យប្រជាជនស៊ីវិលស្លូតត្រង់រងរបួស ៣នាក់ និងស្លាប់ ១នាក់ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។  នៅក្នុងញត្តិបន្ទាន់មួយកាលយប់ថ្ងៃទី១២ ខែវិច្ឆិកា […]

កម្ពុជា ទាមទារឲ្យបើកការស៊ើបអង្កេត ដោយ​មានអ្នក​សង្កេត​ការណ៍អាស៊ាន ចំពោះ​​ករណីបាញ់​​សម្លាប់​ជនស៊ីវិលខ្មែរ​នៅ​ភូមិព្រៃចាន់ ដោយយោធាថៃ

រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃមកលើជនស៊ីវិលកម្ពុជា នៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន […]

មរតកប្រវត្តិសាស្រ្ត! មេបញ្ជាការវិស្វកម្មបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនកំពុងសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កាលពីថ្ងៃទី១០-១១ ខែវិច្ចិកា​ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋាន​ ផ្លូវតភ្ជាប់ ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន […]

សភាពាណិជ្ជកម្មបារាំង-កម្ពុជា នឹងរៀបចំកម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» នៅ​ខេត្តសៀមរាប

សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយ​រដ្ឋបាល​ខេត្តសៀមរាប នឹងរៀបចំកម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បី​លើកកម្ពស់វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បី​​ជួយផ្សព្វផ្សា​យ​ប្រជា​ប្រិយ​ភា​ពជា​សកលរប​ស់ប្រ​​ទេសកម្ពុ​ជា ក៏ដូចជា​ខេត្ត​សៀ​មរាប។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» […]

អាជ្ញាធរមីន ទទូចដល់ភាគីថៃ ចៀសវាងការ​យកបញ្ហាផ្ទុះមីន ជាមូល​ហេ​​តុផ្អាក​កិច្ចព្រមព្រៀងសន្តិភាព

តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ​ដោយសារមីន បានបង្ហាញ សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្​វផ្សាយក្នុងចេតនាចោទប្រកាន់ និង បង្ខូច​កេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មិនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនា​របស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេ​សគំរូ និងឈានមុខក្នុង វិស័យសកម្មភាពមីនសាកល។ អាជ្ញាធរមីន បានចាត់ទុក […]

សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ […]

5
Promotion