សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់គោលការណ៍ណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើយ៉ាងណា ដេញថ្លៃថ្នាំក្នុងឆ្នាំនេះ ឲ្យធានាគុណភាព និងតម្លៃសមរម្យ ដើម្បីរុញទៅដល់មូលដ្ឋាន។ សម្តេចណែនាំឲ្យគិតគូរពីថ្នាំដែលសំខាន់ដូចជាថ្នាំលើសឈាម និងទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណមួយចំនួនឲ្យទៅប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយោលកុំឲ្យគាត់ពិបាកឡើងចុះ ព្រោះនេះជាជំងឺអចិន្ត្រៃយ៍ ដែលធ្វើយ៉ាងណាត្រូវកាត់បន្ថយ។ សម្តេចធិបតីបានថ្លែងនៅរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម […]
Category: សង្គម
ក្រសួងការងារ នឹងចុះជួយស្វែងរកការងារធ្វើភ្លាមៗជូនកម្មករ ដែលរោងចក្រជួបគ្រោះអគ្គិភ័យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទីរសៀល មានករណីអគ្គិភ័យឆាបឆេះ អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ( R.G FOOTWEAR (CAMBODIA) CO., LTD.) ដែលស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតធ្វើការចំនួន […]
រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល១សប្តាហ៍ ត្រូវបញ្ឈប់ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនានេះ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មទាំងអស់ខាងលើ ដែលបង្កឡើងដោយឧបករណ៍កែច្នៃខុសលក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ […]
រដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយទីប្រជុំជនទាំងអស់ឲ្យមានសោភណភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អ
រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយទីប្រជុំជនទាំងអស់ទៅជាទីក្រុងប្រកបដោយសោភណភាព មានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អ ដែលប្រជាជនមានមោទនភាពក្នុងការរស់នៅជាលក្ខណៈបុគ្គល និងគ្រួសារ ស្របនឹងសហសម័យកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ក្នុងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្ររបស់គណៈស្ថាបត្យករកម្ពុជាឆ្នាំ២០២៣-២០២៨ និងករណីសិក្សាគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ មីនា។ ក្នុងកិច្ចប្រជុំ ឯកឧត្តម សាយ សំអាល់ […]
សមត្ថកិច្ចចម្រុះ សម្រេចឃ្លុំដីបានចំនួន ៥១៥ហិកតា និងវត្ថុតាងមួយចំនួនក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
សមត្ថកិច្ចចម្រុះ រួមមានចំនួន១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ហៅមន្ត្រីនគរបាលខេត្តតាកែវ ៣រូប មកណែនាំ ក្រោយកាត់តរូបភាពឲ្យឃើញពលរដ្ឋច្រើន ក្នុងវេទិកាសាធារណៈ
ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺសាធារណៈជន និងអង្គភាពសារព័ត៌មាននានា ជុំវិញការកាត់តរូបភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ
រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ
World Bank ផ្តល់ឥណទាន ៣៥លានដុល្លារ ជួយកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា
ធនាគារពិភពលោក (World Bank) ផ្តល់ហិញ្ញប្បទានបន្ថែមចំនួន៣៥លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានឹងអាកាសធាតុនៅកម្ពុជា
កម្ពុជា និងជប៉ុន ធ្វើផែនការមេរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញដោយប្រព័ន្ធទំនើប
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយនឹងអង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការការងារមេរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុងភ្នំពេញឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសង្គតិភាព។ ឯកឧត្ដមបានបញ្ជាក់ថា ផែនការការងារមេនេះត្រូវតែមានស័ក្តិសិទ្ធិភាពក្នុងការប្រតិសកម្មជាមួយនឹងយុទ្ធសាស្រ្តក្នុងការរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៣-២០២៥ ហើយធ្វើការដោះទឹកជំនន់គ្រប់ប្រភេទដោយប្រព័ន្ធទំនើបកម្មវិស្វកម្មទៅអាងទន្លេមេគង្គក្រោមរហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យទន្លេបញ្ចប់ទៅ តែនៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀតនៅប្រាសាទអង្គរវត្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ អបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។ សម្តេចធិបតីបានបន្តថា នៅខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ សូមបញ្ជាក់ផងដែរថា […]
