សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ខណៈសម្តេចកត់សម្គាល់ថា បច្ចុប្បន្នមហាជន ជាពិសេសយុវជនកំពុងពេញនិយម និងមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្រឡំពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិលបង្កភាពភ័ន្តច្រឡំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា នាឱកាសពិធីបុណ្យប្រពៃណីជាតិធំៗនានា គេសង្កេតឃើញពលរដ្ឋស្ទើរតែគ្រប់រូប […]
Category: សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក្យស្រឡាញ់វប្បធម៌ជាតិ ងាយស្រួលនិយាយ តែត្រូវមានចំណេះដឹង និងចូលរួមលើកស្ទួយគ្រប់រូបភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “ពាក្យគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូង ត្រូវមានចំណេះដឹង ត្រូវយល់ដឹងឲ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងលើកស្ទួយវប្បធម៌ជាតិ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចធិបតី […]
វត្តមានប្រធានរដ្ឋសភាកម្ពុជា ធ្វើឲ្យស្រ្តីទី១ ដែលជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំង មោទនភាព
នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូបនៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង។ នេះជាដំណើរដ៏វែងឆ្ងាយនិងស្មុគ្រស្មាញមួយក្នុងការពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី។ នេះក៏ជាជាចលនាមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញស្រ្តីជាថ្នាក់ដឹកនាំនៅលើពិភពលោក ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តី។ នៅក្នុងប្រទេសដែលមានសង្រ្គាម ស្រ្តីនិងកុមារគឺជាអ្នកដែលទទួលគ្រោះខ្លាំងជាគេ បច្ចុប្បន្ននេះ មានវិបត្តិនិងសង្គ្រាមជាង៤៤កន្លែង នៅលើពិភពលោក ដូច្នេះតួនាទីរបស់ស្រ្តីនៅក្នុងរបៀបវារៈសន្តិសុខ និងសន្តិភាពគឺពិតជាមិនអាចខ្វះបាន ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël […]
ព្រះមហាក្សត្រ តែងតាំងខ្សែរាជវង្សពីរអង្គជាសមាជិកព្រឹទ្ធសភា
សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីពៅរបស់ព្រះបរមរតនកោដ្ឋ និងព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជ្រើសតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពីកូតាព្រះបរមរាជវាំង
ឯកឧត្តម សូ ណារ៉ូ៖ រដ្ឋាភិបាលកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនមែនជាការជ្រែតជ្រែកនោះទេ
រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី ឬសហគមខ្មែរនៅអូស្ត្រាលីនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។ ប្រការនេះមានន័យថា ពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលីក្តី អាមេរិកក្តី បារាំងជាដើម នៅតែរក្សាសញ្ជាតិខ្មែរ ដោយមិនបានលះបង់សញ្ជាតិដើមចោលឡើយ ដូច្នេះរដ្ឋាភិបាលបានសិទ្ធិក្នុងការតាមថែរក្សាគាំពារពលរដ្ឋទាំងនោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃ […]
កម្ពុជា-តង់ហ្សានី នឹងបើកទំព័រថ្មីមួយ ដោយមានការចូលរួមពីវិស័យសាធារណៈ និងឯកជន
លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ […]
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្រាវជ្រាវករណីធ្វើលិខិតឆ្លងដែនលេីសតម្លៃរដ្ឋកំណត់ នៅសាខាខេត្តបាត់ដំបង
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងចែកចាយបន្តនូវសារសម្លេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថាជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយផ្សេងៗ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យនិងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តាកុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព ឬមន្ត្រីមិនពាក់ព័ន្ធ ទៅភ្ជាប់ជាមួយករណីខាងលើ […]
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ឯកភាពពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញជាដើម
សភាពាណិជ្ជកម្មកម្ពុជា-វិទ័ររៀ ចុះ MOU លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ នៃប្រទេសអូស្រ្តាលី កាលព្រឹកថ្ងៃ ទី៥ មីនា ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត
ប្រធានរដ្ឋសភាកម្ពុជា អរគុណ APF ដែលបានដកកម្ពុជាចេញពីបញ្ជីឃ្លាំមើលលើបញ្ហានយោបាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណសភានិយាយភាសាបារាំង (APF) ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយកាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។ ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង […]
