សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ពន្លឿនគម្រោងថ្មីៗដែលកំពុងសិក្សានៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង […]

សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត, កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កោតសសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទើបកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិថ្មី អាចគ្រប់គ្រងលើការងារទាំងស្រុងបានយ៉ាងល្អ ផ្ទុយពីការគិតទុករបស់សម្តេចតេជោ។ សម្តេចតេជោលើកឡើងបែបនេះលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោបានបញ្ជាក់ថា សម្តេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ សម្តេចបន្តថា ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ សម្តេចអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានក្រុមហ៊ុនធំៗរបស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗ របស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះសបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនទុកពេលវេលាចោល ហើយក្តាប់យកឱកាសមាសនេះ ទាញយកផលប្រយោជន៍ពីមិត្តចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសៀលថ្ងៃទី១៤ ខែកញ្ញា ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ […]

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត

គួរឲ្យស្តាយ! កម្ពុជា បាត់បង់សត្វផ្សោតចំណាស់មួយក្បាល ដោយសារមូលហេតុចាស់ស្លាប់​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​ បានឲ្យដឹងថា ​នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា​សត្វផ្សោតដែលស្លាប់នេះ​ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ […]

នាយឧត្តមសេនីយ៍ ស ថេត៖ ច្បាប់ចរាចរណ៍នៅតែបន្តរឹតបន្តឹង ទោះបីគ្រោះថ្នាក់មានការថយចុះ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយការិយាល័យចំណុះអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ ៩៥រូប។ ឯកឧត្តម […]

ត្រៀមផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍នៅប្រាសាទអង្គរវត្ត ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញានេះ

Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះជាការជូនដំណឹងរបស់ក្រសួងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញានេះ៕

ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ!

ទី១៖ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ

ទីភ្នាក់ងារបារាំង គ្រោងអនុវត្តគម្រោងជំនាញសម្រាប់សេដ្ឋកិច្ចអនាគត និងរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅកម្ពុជា

លោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ លោកស្រីបញ្ជាក់ថា ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ […]