“ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ។ ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេសុី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ”។ នេះបើតាមសារលើបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកញ្ញា […]
Category: សង្គម
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ […]
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស […]
ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករ និងអ្នកលក់អនឡាញ ដែលយករូបថតវត្ថុបុរាណខ្មែរផ្សព្វផ្សាយលក់វត្ថុសិល្បៈរបស់ខ្លួន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កេតឃើញថា មួយរយៈកាលកន្លងមកនេះ មានបងប្អូនអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។ ក្រសួងបញ្ជាក់ថា ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុ បុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង់ ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រការនេះ […]
ជប៉ុន ជាទូតបរទេសទី១ ដែលបានចូលជួបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣បានអនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូន ឯកអគ្គរាជទូតជប៉ុនថា ចាប់តាំងពីទទួលបាននូវការតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧
ព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧
នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីឥណ្ឌូនេស៊ី ឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទី នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី […]
សហជីពមួយគាំទ្ររដ្ឋាភិបាលក្នុងការពន្លឿនប្រាក់ឈ្នួលដល់កម្មករនិយោជិតនិងការកែសម្រួលមធ្យោបាយធ្វើដំណើរ
ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី គាំទ្រអនុសាសន៍លោកនាយករដ្ឋមន្រ្តីលើការពន្លឿនប្រាក់ឈ្នួលនិងការកែសម្រួលមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត
ប្រជុំប្រាក់ឈ្នួលឆ្នាំ២០២៤៖ តំណាងកម្មករស្នើឡើង ១៥ដុល្លារ រីឯតំណាងថៅកែឡើងបានតែ ១ដុល្លារ
ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ ការដាក់ចេញតួលេខនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាលើកទី៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន […]
រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ ពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ឯកឧត្តមបានណែនាំបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមបានថ្លែងថា៖ “បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម […]