សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ហ្វឺឌីណាន់ […]
Category: សង្គម
ឯកឧត្ដមអភិសន្តិបណ្ឌិត ជំរុញលើកទឹកចិត្តអភិបាលខេត្តស្វាយរៀងថ្មី យកយុទ្ធសាស្ត្របញ្ចកោណធ្វើជាមូលដ្ឋានក្នុងការដឹកនាំអភិវឌ្ឍខេត្ត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្ត ឯកឧត្ដម ប៉េង ពោធិ៍សា ដែលទើបប្រកាសចូលកាន់តំណែងជាអភិបាលខេត្តថ្មីនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះខេត្តទាំងអស់ យកចិត្តទុកដាក់សិក្សាឈ្វេងយល់ឱ្យបាន ស៊ីជម្រៅលើយុទ្ធសាស្ត្របញ្ចកោណនិងយកជាមូលដ្ឋានក្នុងការដឹកនាំខេត្ត
CDC អនុម័តគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ពីខេត្តកំពង់ចាម ទៅក្រចេះ ក្នុងតម្លៃជាង៩២លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក
រដ្ឋមន្រ្តីក្រសួងដែនដី ចង្អុលប្រាប់មន្ទីរខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិ និងបញ្ហាវិវាទដីធ្លីដែលនៅសេសសល់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។ ប្រសាសន៍ណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បែបនេះក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម […]
នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ព្រុយណេ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង […]
ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បាននិងកំពុងស្រក និងឡើងបន្តិចបន្តួច
យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត ឃើញថា គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកនិងឡើងបន្តិចបន្តួច។ ដោយឡែក យោងតាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹកសមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេសេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។ គិតមកត្រឹមថ្ងៃទី៥ […]
សហព័ន្ធសហគ្រិនជនជាតិចិន ប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ
សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស នៃខេត្តហឺណាន បានប្តេជ្ញាថា នឹងខំជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ការចិញ្ចឹមគោ ជ្រូក និងឧស្សាហកម្មកែច្នៃសាច់
ក្រសួងធនធានទឹក ប្រជុំបន្ទាន់ដាក់ផែនការរំដោះជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំការប្រជុំបន្ទាន់ស្តីពីការងាររំដោះទឹកជំនន់ដែលជាជំនន់ទឹកភ្លៀងឱ្យទៅតាមគ្រប់ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកទាំងអស់ចេញពីរាជធានីភ្នំពេញដែលធានាយ៉ាងណាកុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តព្រៃវែង។ […]
កម្ពុជា ប្ដេជ្ញាចិត្តរួមចំណែកធ្វើឱ្យអាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ
ឯកឧត្តមឧបនាយករដ្ឋមន្តី្រ សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានរំលឹកឡើងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរចិនដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្តី្រ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំ AMM បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំ […]