គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈដែលពិធីបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន […]
Category: សង្គម
ឯកឧត្តម កែវ រតនៈ ទាមទារឲ្យអាជ្ញាធរអគ្គិសនីដឹកនាំធ្វើវេទិកាសាធារណៈពីការបម្រើសេវាអគ្គិសនីគ្រប់ខេត្ត ក្រុង
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរំឭកពីមគ្គុទ្ទេសក៍សម្តេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាម និងផ្តល់ការអភិវឌ្ឍអគិ្គសនី ហើយជម្រាបជូនពីផែនការ និងសមិទ្ធផលថ្មីៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្តេជ្ញាធានាការអភិវឌ្ឍវិស័យគន្លឹះនេះប្រកបដោយចីរភាព និងទទួលខុសត្រូវខ្ពស់សម្រាប់ជាប្រយោជន៍ជាតិខ្មែរ។ ឯកឧត្តម កែវ រតនៈ វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សេវាករឯកជន អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិចំពោះសមិទ្ធផលបច្ចុប្បន្ន និងអំពាវនាវឱ្យមានការកែទម្រង់បន្តផ្នែកសេវាកម្មជូនអ្នកប្រើប្រាស់ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី […]
ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន
រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…..។ល។ យោងតាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ […]
ប្រជុំអស់ ២៦លើក! ការកសាងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងចប់ទាំងស្រុងហើយ
ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង បើកកិច្ចប្រជុំលើកទី២៦ និងសម្រេចបានការងាររៀបចំលើឯកសារទស្សនាទាន និងគោលគំនិតសំខាន់ៗ សម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ។ នេះបើតាមាការឲ្យដឹងពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមក ក្រុមការងារបានពិនិត្យឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុង ព្រោះ ខ្លឹមសារមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ ចែងជាលក្ខណៈរួម ទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប និងម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមានមាត្រាមួយចំនួនមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ […]
ចាប់ពីដើមឆ្នាំមក ភ្ញៀវទេសចរសម្រុកទៅលេងខេត្តសៀមរាបច្រើនជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ
ភ្ញៀវទេសចរ ដែលអញ្ជើញទៅកម្សាន្តនៅខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញគួរឱ្យកត់សម្គាល់ ដោយចាប់ពីខែមករាមក មានភ្ញៀវសម្រុកទៅលេងកម្សាន្តជាមធ្យមច្រើនជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ។ យោងតាមស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តសៀមរាប ផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា រយៈពេល ១ខែកន្លះ ដើមឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ ២២៤ ០០០នាក់ និងភ្ញៀវបរទេស ៧៣ ១៥៦នាក់។ ជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវទេសចរជាតិ ៤ […]
៥ខែចុងក្រោយ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាង ៤០០ករណី ឃាត់ខ្លួនជាង ៩០០នាក់
គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៩១២នាក់ ស្រី៤០៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ (សុខៈ) បន្តថា សមត្ថកិច្ចនគរបាល បានអនុវត្តវិធានការច្បាប់ ពោលគឺកសាងសំណុំរឿងចំនួន៥៨ករណី ដែលមានជនសង្ស័យចំនួន២៣៧នាក់ ស្រី៦៣នាក់ ភ្ជាប់ជាមួយម៉ូតូ២៤២គ្រឿង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង។ សម្តេចធិបតី បញ្ជាក់ថា កាន់តែឆ្ងល់ច្រើន ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន។ សម្តេចធិបតីបានបញ្ជាក់ថា អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយចេះពង្រឹងខ្លួនឯងនូវចំណុចខ្សោយ នោះហើយនឹងធ្វើឲ្យខ្លួនឯងជោគជ័យ។ សម្តេចចបន្តថា បើមិនរៀនពីខ្លួនឯង ទៅរកគ្រូជោគជ័យមកពីណា ក៏ជួយមិនបានដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ […]
គ.ជ.ប ព្រមានចាត់វិធានការច្បាប់ចំពោះគណបក្សនយោបាយមួយ ដែលគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់ន ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា ” … គ្រប់គណបក្សនយោបាយ បេក្ខជន […]
ក្រសួងគ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ តាមដានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ
ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម
បុរសម្នាក់ធ្វើឲ្យគេស្ងើចគ្រប់គ្នានូវទឹកចិត្តចំពោះភ្ញៀវទេសចរបរទេស ព្រោះធ្វើទង្វើដ៏កម្រមួយ
បុរសខ្មែរម្នាក់កំពុងធ្វើឲ្យគេគ្រប់គ្នាស្ងើចសរសើរនៅទឹកចិត្តចំពោះភ្ញៀវទេសចរណ៍បក់ដៃហៅឡានជិះមកភ្នំពេញមិនយកលុយមួយរៀល ថែមទាំងប៉ាវបាយមួយពេលទៀត
