ក្នុងថ្ងៃ១៤ កុម្ភៈ ជាពេលវេលាដ៏ល្អទិវាក្តីស្រឡាញ់ ក្នុងទឹកមុខសប្បាយរីករាយនាល្ងាចថ្ងៃពុធនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប បានដឹកដៃភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច និងកូនស្រីច្បង ចាស្មីន បានរៀបចំធ្វើសម្លការី នំបុ័ង និងបញ្ចុក ជាកាដូជូនដល់បងប្អូនជាងសំណង់ជាច្រើនពាន់នាក់ដែលកំពុងបម្រើការងារនៅការដ្ឋានគម្រោង 6A
Category: សង្គម
ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាននិងកំពុងសស្រាក់សស្រាំបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ
នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំងប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
១៤កុម្ភៈ៖ ក្រសួងកសិកម្ម បំផុសការផ្តល់បាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាព ជំនួសបាច់ផ្កា
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួង។ នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព […]
ក្រសួងប្រៃសណីយ៍ បង្ក្រាបប្រភពបញ្ជូនសារទៅកាន់ទូរសព្ទចល័តពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឲ្យដឹងថា ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និង នៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា រយៈពេល ២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួងស្ថាប័នទាំងអស់នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំគ្រប់ក្រសួង-ស្ថាប័នទាំងអស់នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធ តួអង្គតែមួយ», ទាំងនៅក្នុងដំណាក់កាលរៀបចំ និងដំណាក់កាលអនុវត្តនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិតអន្តរវិស័យ, មានភាពប្រទាក់ក្រឡាគ្នា, និងត្រូវការ កិច្ចសហការរវាងតួអង្គច្រើន, ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ក្នុងការទទួលខុសត្រូវ
រដ្ឋមន្ត្រីពីររូប បង្ហាញឆន្ទៈពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធកែប្រែមុខមាត់ទីក្រុងភ្នំពេញ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំបានរៀបចំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ […]
ឯកឧត្តម ហេង សួរ៖ ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារៈសំខាន់សម្រាប់កម្ពុជាដែលជាគោលដៅទេសចរណ៍
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School)”ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក Renaud Fichet (រីណូ ហ្វីស្យេ) នាយកសាលា និងសហការី នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ […]
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ រូបនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកាដែរ!
រឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ បង្ហាញមុខមាត់ពិតតួស្រីម៉ូលីកាលើបណ្តាញសង្គមហើយ។តាមពិតតួស្រីម៉ូលីកា ជាបុរសជាជនស៊ីវិលម្នាក់ ហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បីប៉ះពាល់បង្ខូចកិត្តិយសសមត្ថកិច្ច។ ករណីនេះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ ឯកឧត្តមបញ្ជាក់ថា សាច់រឿងខាងលើ អាចនៅមានបន្តទៀត៕ […]
ចាប់ខ្លួនបានហើយ ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន!
ឃាតកលេីដងវិថីត្រូវចាប់ឃាត់ខ្លួនបានដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ។ បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា “ខ្ញុំបានប្រកាស់ហើយថាឱ្យចូលខ្លួនមកដោះស្រាយនៅតែរត់ពួន(ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន)! សូម អរគុណ សមត្ថកិច្ចជំនាញ ស្នងការដ្ឋានរាជធានីស្រាវជ្រាវចាប់ខ្លួនបាន”។ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈសមត្ថកិច្ចបានរកឃេីញ រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់នៅផ្លូវ៦០ម៉ែត្រខណ្ឌដង្កោ ហេីយយកទៅចតនៅចំណតមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលេី […]
