គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតប […]
Category: សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តរក្សានយោបាយគាំពារសង្គម ពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ហើយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលដោយគ្មានការថែទាំនោះឡើយ។ សម្តេចធិបតីបានថ្លែងថា ថវិការតិច ឬច្រើនមិនសំខាន់ទេ សំខាន់តើមានទឹកចិត្តជួយឬអត់? នោះហើយជានយោបាយរាជរដ្ឋាភិបាល តិច ឬច្រើន គឺមិនឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយគ្មានការយកចិត្តទុកដាក់ ដោយសារភាពក្រីក្រនោះទេ។ បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ គោលនយោបាយគាំពារសង្គម […]
មេធាវីគណបក្សប្រជាជនកម្ពុជា សម្រេចប្ដឹងលោក ស៊ឹង សែនករុណ ទៅតុលាការទាមទារសងជំងឺចិត្ត ២ពាន់លានរៀល
មេធាវីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចប្ដឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន និងទាមទារឱ្យសងជំងឺចិត្តចំនួនពីរពាន់លានរៀល ប្រមាណជិត ៤៩ម៉ឺនដុល្លារ។ ការសម្រេចប្ដឹងនេះក្រោយពេល លោក ស៊ឹង សែនករុណា បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានសម្ដេចតេជោ […]
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ចំនួន ៩រូប
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ ចំណុះ។ ដោយក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះគឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា […]
មេខេត្ត មេស្រុក និងអ្នកពាក់ព័ន្ធ តើមានរង្កៀសចិត្តខ្លះទេ នៅពេលឃើញស្លាកពាណិជ្ជកម្មភេសជ្ជៈស្រវឹងតូចធំរីករហង់ពាសពេញដងផ្លូវ
មេខេត្ត មេស្រុក និងអ្នកពាក់ព័ន្ធមួយចំនួន តើមានរង្កៀសចិត្តខ្លះទេ នៅពេលឃើញស្លាកពាណិជ្ជកម្មភេសជ្ជៈស្រវឹងតូចធំរីករហង់ពាសពេញដងផ្លូវ ហើយខេត្តខ្លះក៏មាននៅក្បែរសាលារៀន និងវត្តអារាមផង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន? នេះជាលើកឡើងរបស់ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន លើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ ។ ឯកឧត្តម បានបន្តថា ៖ “តើចំណូលដែលបានមកពីការផ្សាយស្លាកពាណិជ្ជគ្រឿងស្រវឹងនេះ យកទៅអភិវឌ្ឍខេត្តលើអ្វីខ្លះ? អ្នកផលិត អ្នកលក់ និងអ្នកទទួលការផ្សាយ ឱ្យតែមានឱកាស […]
កម្ពុជា អនុវត្តគោលការណ៍មនុស្សធម៌ ចំពោះទណ្ឌិតដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរា ពិការភាព និងវិបល្លាសស្មារតី
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យដែលមាន៦ជំពូកនិង១៩ មាត្រាឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២១ ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសចំពោះទណ្ឌិតត្រូវបានកំណត់៥ដងក្នុង ១ឆ្នាំ។ ពិធីបុណ្យទាំងនោះមានដូចជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅថៃ និងចូលគាល់ព្រះមហាក្សត្រ មហាវ៉ាជីរ៉ាឡុងកន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃរយៈពេល១ថ្ងៃ គឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថវីស៊ីន
ផ្តាំទៅលោក ជុន ច័ន្ទបុត្រ «សូមកុំរស់ឱ្យគេស្អប់ កុំងាប់ឱ្យគេអរ!»
កាលពីសប្តាហ៍មុននេះ ព័ត៌មានថា លោក ជុន ច័ន្ទបុត្រ បានស្លាប់បាត់បង់ជីវិត បានល្បីសុះសាយ និងត្រូវបានចែកចាយយ៉ាងច្រើសន្លឹកសន្ធាប់នៅតាមបណ្តាញសង្គមហ្វេសប៊ុក
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់កិច្ចការអាទិភាពរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់។ […]
អាជ្ញាធរបដិសេធការផ្សាយរបស់ The Cambodia Daily Khmer ដែលចោទរឿងដីធ្លីនៅខេត្តពោធិ៍សាត់ និងស្វាយរៀង
រដ្ឋបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ របដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដែលគេហទំព័រ (Page) បណ្តាញសង្គម ឌឺខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចោទថា៖ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់ រយហិកតាសព្វថ្ងៃនេះ […]
