ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។ បុរាណវិទូ លោក ខៀវ ច័ន្ទ មានប្រសាសន៍ថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយ តើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹក […]
Category: សង្គម
វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ
ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នំាមកនេះ ឥលូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ខែមករាឆ្នំា២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា
ខេត្តចំនួន៤ ត្រូវបានជ្រើសរើសជាកន្លែងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ […]
មានសង្ឃឹមហើយ! ជប៉ុនសុំទីតាំង ដើម្បីធ្វើជាគម្រោងគំរូលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកសិកម្មជនបទ នៅកម្ពុជា
ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងមន្ត្រីបច្ចេកទេសក្រសួងបានជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបានឱ្យដឹងថាគោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និងព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំគម្រោងគំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកសិកម្មនៅជនបទសម្រាប់ស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។ ក្នុងកិច្ចជំនួបក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយមផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្តសម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ […]
ស្រវឹងបុកគេស្លាប់ មានទោសធ្ងន់បំផុត តែមិនជាប់ទោសអស់មួយជីវិតទេ
“អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ជៀសវាងដាច់ខាតរឿងមួយ គឺបុកគេស្លាប់ហើយ បង់លុយរួចខ្លួន ប៉ុន្តែយើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសម្រាប់ជនរងគ្រោះ ពីព្រោះពាក្យថាបុកគេស្លាប់ មិនមែនជាប់គុកអស់មួយជីវិតនោះទេ”។ នេះជាការថ្លែងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមិនមានច្បាប់ដាក់ទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ឲ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើមិនហ៊ានប្រឈមចំពោះមុខច្បាប់ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត ហើយប្រឈមនឹងបទល្មើសបន្ថែមទៀត។ យោងតាមមាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក […]
ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ Church of Jesus Christ ដែលមានគម្រោងជាច្រេីនផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចមកកម្ពុជា។ ក្នុងជំនួបនេះ លោក Elder Dale G.Renlund […]
កម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត […]
កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអូស្ត្រាលី ពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
