សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឱ្យបាញ់ទម្លាក់ដ្រូន ដែលបានហោះចូលទឹកដីកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យកំលាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ចេញកំលាំង៥០០នាក់ ជាមួយអាវុធ២០០ដើម ដើម្បីពង្រាយ គ្រប់ច្រកល្ហក សម្រាប់ការបាញ់ ទម្លាក់ដ្រូន ជាច្រើន ដែលបានហោះចូលទឹកដីកម្ពុជា  តាមព្រំដែនខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ ដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា ៖ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេស ដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅនោះទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្តចំពោះនយោបាយរបស់សម្តេចដឹកនាំឲ្យមានការរីកចម្រើន។ សម្តេចមានប្រសាសន៍ថា៖ “ពូមានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេស ដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅណាទេ ប៉ុន្តែនេះជាចក្ខុវិស័យ ជាមនោគមវិជ្ជា ជាការគិតគូររបស់យើង ដើម្បីឲ្យប្រជាជនមានការងារធ្វើដោយមិនប្រមូលផ្តុំតែនៅទីក្រុងភ្នំពេញទេ ជនបទក៏មានការអភិវឌ្ឍដូចគ្នា“។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ មក​ពី​រោងចក្រសហគ្រាសចំនួន៩ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ៕ អត្ថបទ៖ […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន […]

ប្រមុខរដ្ឋាភិបាល ណែនាំឲ្យអាជ្ញាធរពិនិត្យគ្រឿងញៀនជាប់ជាប្រចាំតាមក្លិបកម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ

អាជ្ញាធររាជធានី ខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ត្រូវម្ចាស់ការដឹកនាំ និងសម្របសម្រួលរាល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនដីរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យ និងកែសម្រួលផែនការនិងវិធានការពាក់ព័ន្ធ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខ្លួនមានលក្ខណៈពហុវិស័យនិងគ្រប់ជ្រុងជ្រោយ។ ម្យ៉ាងវិញទៀតជាមួយនឹងការបន្តពង្រឹងសកម្មភាពអនុវត្តច្បាប់ក៏ត្រូវយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តវិធានការរដ្ឋបាលឱ្យជាប់ជាប្រចាំនៅតាមគោលដៅងាយកើតមានបទល្មើស គ្រឿងញៀនដូចជា ក្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ រោងចក្រផលិតដែលមាននាំចេញ នាំចូល រក្សាទុកនិងប្រើប្រាស់សារធាតុគីមីផ្សំ ដើម្បីកាត់បន្ថយបទល្មើស និងឈានទៅបង្រួមនិងកាត់ផ្ដាច់ខ្សែ ចង្វាក់ផ្គត់ផ្គង់គ្រឿងញៀន។ នេះជារការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន […]

គ.ជ.ប អំពាវនាវដល់អាជ្ញាធរត្រូវសម្របសម្រួលឲ្យគ្រប់បក្សនយោបាយ អាចហែក្បួនឃោសនាបោះឆ្នោតដោយស្មើភាពគ្នា

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។ គ.ជ.ប ក៏អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន […]

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដល់ដៃព្រឹទ្ធសភាហើយ

គណៈកម្មការទី៦ព្រឹទ្ធសភា (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន និងគណៈកម្មការទី៤ព្រឹទ្ធសភា (គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិកាកិច្ច និងមុខងារសាធារណៈ) ដឹកនាំដោយឯកឧត្តម សុខ ឥសាន បានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជាជំហានដំបូង អំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ […]

ទីលានទុកដាក់​សំរាម​តម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់

ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់​ជូន​រដ្ឋ​​បាល​​​ខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោម​អធិបតី​ភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធា​រ​ណ​​ការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរ​ខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣  ។

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចៅក្រមប្រើរូបមន្តដោះស្រាយតាមរបៀបឈ្នះ ឈ្នះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ប្រើយន្តការសម្របសម្រួលឲ្យអស់លទ្ធភាពលើរឿងក្តីនានា ដោយប្រើរូមមន្តឈ្នះឈ្នះ ដែលជាវិធីសាស្ត្រដ៏ល្អក្នុងការលុបបំបាត់ការចោទប្រកាន់មកលើតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា “ខ្ញុំសូមស្នើលើកទឹកចិត្តឲ្យចៅក្រមទាំងអស់ យកចិត្តទុកដាក់ធ្វើការផ្សះផ្សារបញ្ចប់វិវាទរវាងគូភាគី ហើយធ្វើឲ្យបានស្រូត ដែលចៅក្រមត្រូវចេះប្រើវិធីរូបមន្តនៃការដោះស្រាយ ដោយត្រូវពិនិត្យឲ្យបានដឹងថាតើចំណុចណាខ្លះត្រូវគ្នា និងចំណុចណាខ្លះមិនត្រូវគ្នា ដើម្បីពង្រីកទំហំត្រូវគ្នា កាត់បន្ថយទំហំមិនត្រូវគ្នា ហើយទីបំផុតឈានទៅរកចំណុចត្រូវគ្នាទាំងស្រុង”។ បើតាមសម្តេចតេជោ បើកាលណាឈានដល់ការកាត់ក្តីឈ្នះចាញ់ហើយ […]

កម្ពុជា នៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។ កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនានេះ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕