សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែសីហាតទៅ យុវជនក្រីក្រ១,៥លាននាក់ នឹងត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយរដ្ឋជាអ្នកចំណាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ហើយចាប់ពីខែសីហា ឆ្នាំនេះទៅ កម្ពុជានឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។ សម្តេចតេជោបានឲ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) […]

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ប្រៀបបាននឹងកម្លាំងចលកររុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ

​ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ, វឌ្ឍនភាពសង្គម និងការសម្រេចនូវក្តីស្រមៃសម្រាប់យុវជនទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគត។

សម្ដេចក្រឡាហោម ស ខេង ណែនាំ​ឲ្យ​ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោត និងសន្លឹកឆ្នោត

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា​ បានលេីកឡេីងថា​ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។​ សម្តេច​មានប្រសាសន៍​បែបនេះ​ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន​ ៣ ៨០៤នាក់​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ​ នៅវិមាន៧មករា […]

ព្រះមហាក្សត្រ ទទួលព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។ គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយ ព្រឹទ្ធបុរស Phallop Thaiarry […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនហាមឃាត់ការស្រឡាញ់ភេទដូចគ្នាទេ តែត្រូវប្រយ័ត្នការចម្លងមេរោគអេដស៍ ពិសេសប្រុសនិងប្រុស

ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាមេរោគអេដស៍នៅកម្ពុជាមិនទាន់ចប់នោះទេ ផ្ទុយទៅវិញមាននិន្នាការកើនឡើង ដោយនៅឆ្នាំ២០២២ មានអ្នកឆ្លង៣០០នាក់ បើធៀបនឹងឆ្នាំ២០២១។ សម្តេចបញ្ជាក់ថា ការកើនឡើងនេះ ទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ចំពោះស្រីនិងស្រីមិនចោទបញ្ហាប៉ុន្មានទេ តែប្រុសនិងប្រុស គឺជាប្រភពចម្លងដែលគេរកឃើញមានការឆ្លង។ បើតាមសម្តេចតេជោ ការចម្លងនេះ ដោយសារប្រទេសកម្ពុជា មិនមានបង្កើតច្បាប់ណាមួយរារាំងការស្រឡាញ់ភេទដូចគ្នា […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនខ្វល់ពីបាតុកម្មរបស់បុគ្គលិកណាហ្គាវើល ព្រោះមានរឿងនយោបាយនៅពីក្រោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងពីរឿងនយោបាយនៅពីការធ្វើបាតុកម្មរបស់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើល ដែលធ្វើឲ្យមានការអូសបន្លាយមកដល់ពេលនេះ។ សម្តេចបញ្ជាក់​ថា ដោយតែមានរឿងនយោបាយនៅពីក្រោយខ្នងនេះហើយ ទើបសម្តេចមិនខ្វល់ពីបាតុកម្មនេះ ប៉ុន្តែសម្តេចខ្វល់ខ្វាយចំពោះកម្មករកម្មការិនីតាមរោងចក្រ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មក​ពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​នេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ […]

សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ឃ្លីបវីដេអូត្រូលឆាវឆាវ និងណែនាំឲ្យយកឃ្លីបទៅចាក់ក្នុងថ្ងៃឃោសនាបោះឆ្នោត

ពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍វីដេអូត្រូលឆាវឆាវ ដែលបានលើកឡើងពីអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានយកទូរស័ព្ទរបស់សម្តេចចាក់ឃ្លីបវីដេអូត្រូលឆាវឆាវ ហើយសម្តេចបានអរគុណអ្នកធ្វើវីដេអូត្រូលនេះ និងបានផ្តល់មតិតាមឃុំ សង្កាត់ តាមខេត្តនានា យកឃ្លីបនេះទៅចាក់ជាមួយបទចម្រៀងឃោសនាបោះឆ្នោត ព្រោះឃ្លីបនេះបានទាំងសើចផង បានទាំងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតផង និងគួរបោះឆ្នោតឲ្យអ្នកណា។ សម្តេចមានប្រសាសន៍ថា៖ […]

លោក ស សុខា៖ ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយ​ជាគំរូអវិជ្ជមាន និងអសីលធម៌!

ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយ​ជាគំរូអវិជ្ជមាន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថម្តងហើយម្តងទៀតពីជនអគតិមកពីបក្សប្រឆាំង ជាទង្វើគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី ​បានប្រតិកម្មចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសាររបស់ឯកឧត្តម ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។តើនេះជាការធ្វើនយោបាយអ្វី? […]