មន្ត្រីជាន់ខ្ពស់សន្តិសុខសិង្ហបុរី សរសើរកម្ពុជាចំពោះការស្វាគមន៍ និងការរៀបចំកន្លែងអត្តពលិកស្នាក់នៅក្នុងស៊ីហ្គេម បានយ៉ាងល្អប្រសើរ

ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមអបអរសាទជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ហើយឯកឧត្តម ក៏បានលើកថា ប្រជាពលរដ្ឋកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅគ្រប់អត្តពលិកពីគ្រប់ប្រទេសមកកាន់កម្ពុជា។ ឯកឧត្តម ផ្ទាល់ បានទស្សនកិច្ចនៅទីកន្លែងដែលអត្តពលិកស្នាក់នៅ ហើយបានឃើញនូវការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន និងកិច្ចការងារផ្សេងៗ ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ […]

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជានរណា?

អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញ​ភារកិច្ច មានការទទួលខុសត្រូវរហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ចែកចាយការបកស្រាយខុសដែលថា មនុស្សពេញវ័យមិចចាំបាច់ចាក់វ៉ាក់សាំងដូសទី៤ ៥ ៦

ថ្មីៗនេះ មានការចែកចាយព័ត៌មានពីអង្គការសុខភាពពិភពលោក WHO ណែនាំថា មនុស្សពេញវ័យមានសុខភាល្អ មិចចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែម (ដូសទី៤ ៥ ៦ទេ..) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទី១ គ្រប់គ្រាន់ហើយ។ លើសពីនេះ ក៏វ៉ាក់សាំងផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត។ ព័ត៌មាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ច្រានចោល និងចាត់ទុកថា ជាការបកស្រាយខុសពីបច្ចេកទេស ដោយ WHO មិនដែលនិយាយបែបនេះនោះទេ។ […]

គណបក្សចំនួន១១ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ខណៈ ៩គណបក្សទៀតកំពុងត្រួតពិនិត្យ

ភ្នំពេញ៖ យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។

កំពុងរវល់ស៊ីហ្គេម! ជនខិលខូចឆ្លៀតឱកាសលួចកាប់ឈើ ដុតព្រៃ រានយកដី ក្នុងឧទ្យានឫស្សីត្រឹប

ខណៈកម្ពុជាកំពុងរវល់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម មានជនខិលខូចឆ្លៀតឱកាសលួចកាប់ឈើកម្រ ដុតព្រៃ រានយកដី ក្នុងដែនឧទ្យានតេជោសែន ឫស្សីត្រឹប។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងលើហ្វេសប៊ុកនៅយប់ថ្ងៃទី៨​ ខែឧសភានេះថា៖ «ពេញមួយថ្ងៃនេះ ក្រុមការងារយើងបានចុះល្បាត ព្រៃឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងឃាត់សកម្មភាពកាប់ ដើមកកោះ និងឈើក្រម។ យើងបានរឹបអូសសម្ភារៈរបស់ក្រុមដែលមកកាប់ឈើ រួមមាន […]

ឯកឧត្តម ហ៊ុន ម៉ាណែត​ ជួបសំណេះសំណាលជា​​មួយ​​​រដ្ឋមន្ត្រី​​ទ​ទួល​បន្ទុក​​សម្រប​សម្រួល​​សន្តិសុខ​ជាតិ​សិង្ហ​បុរី​

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ បាន​ទទួល​ជួប​សំណេះ​សំណាលជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្រប​សម្រួល​សន្តិសុខ​ជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅព្រះរាជាណាចក្រកម្ពុជា និង​ដើម្បី​​ចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត […]

អបអរសាទរ! គុនល្បុក្កតោកម្ពុជា ទើបចូលស៊ីហ្គេម តែឈ្នះមេដាយមាសបន្តបន្ទាប់

ត្បិតគុនល្បុក្កតោកម្ពុជា បានបង្ហាញវត្តមានជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែ កីឡាប្រពៃណីរបស់កម្ពុជាមួយនេះ ដណ្តើមបានមេដាយមាសបន្តបន្ទាប់។ ក្នុងនោះ កីឡាករល្បុក្កតោ ចុន ចិត្ត បានឈ្នះមេដាយមាសលើ​វិញ្ញាសាប្រយុទ្ធ ទម្ងន់៦០គីឡូក្រាម ក្រោយយកឈ្នះកីឡាករឥណ្ឌូណេស៊ី ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា។ រីឯកីឡាករគុនល្បុក្កតោ ឌឹប ង៉ែត បានយកឈ្នះគូប្រជែងហ្វីលីពីន Ariel Lee […]

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា

ថ្ងៃនេះ គឺជាខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោមប្រធានបទ​«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដេីម្បីបរិយាបន្នសង្គម»​។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃនេះ អបអរសាទរខួបទី១៦០​ ទិវាពិភពលោកកាកបាទក្រហ​ម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា។ សម្តេចតេជោ ថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា […]

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​បន្ត​ដឹកនាំសហព័ន្ធ​កីឡា​បាល់ទាត់ ក្រោយ​មានការ​អំពាវនាវ​ពី នាយករដ្ឋមន្ត្រី​និង​មជ្ឈដ្ឋាន​នានា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើងវិញ ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មជ្ឈដ្ឋាននានា និងអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។