ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានពោលគឺ “អ្នកចេះគឺជាប់”។ ក្រសួងកំណត់ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា […]
Category: សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគត
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។ សម្ដេចធិបតី បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរង ការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។ សម្ដេចធិបតី ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។ ក្រៅពីនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ […]
ឆ្នាំ២០២៤ រដ្ឋគ្រោងចំណាយថវិកាជាង ៩ពាន់លានដុល្លារ និងប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំ២០២៤ គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណជាង ៩ពាន់លានដុល្លារ)។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលានេះ។ លទ្ធផលបានឲ្យដឹងពីសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះមាន ៥ជំពូក និង១៤មាត្រា និងត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ […]
សម្រេចបិទ និងលុបបំបាត់សេវាឯកជនបន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ គឺជាព័ត៌មានបំផ្លើសខុសពីការពិត
ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៦ ខែតុលាម្សិលមិញបានចេញមកបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ និងបានស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជាង ២ខែមកនេះ រាជរដ្ឋាភិបាលថ្មី សម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់
ឯកឧត្តម ហ៊ុន ម៉ានី៖ អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាពនៃភាពជាអ្នកដឹកនាំល្អ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍៖ ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃេីញលទ្ធផលជាក់ស្តែងក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ អ្វីដែលសំខាន់បំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពចម្បង
រដ្ឋមន្ត្រីការងារស្នើក្រុមហ៊ុនមីនីបៀរបស់ជប៉ុនបន្តការបណ្ដុះបណ្ដាលកូនជាង ដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជា ពិសេសគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត
កម្ពុជា ទទួលពានរង្វាន់កោតសរសើរពី AIBD សម្រាប់វិស័យផ្សព្វផ្សាយ
ក្រសួងព័ត៌មាន ទទួលពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023» ក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើន នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់នេះត្រូវបាន លោកស្រី PhiloMena Gnanapra Gasam នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ ពានរង្វាន់នេះ […]
មន្ត្រី និងពលរដ្ឋអះអាងថា មិនមានការធ្វើផ្លូវសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើនៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ
ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែង នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ […]
