នាយករដ្ឋមន្ត្រីបញ្ជាក់ថា និស្សិតខ្មែរនៅអុីស្រាអែល ៣២៣នាក់ បានជម្លៀសទៅកន្លែងសុវត្ថិភាព និងនៅសល់ ១៣១នាក់ទៀត កំពុងស្ថិតក្នុងតំបន់ហានិភ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាកិច្ចអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល គឺសម្តេចបានដាក់ចេញគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ចំនួនប្រជាពលរដ្ឋនៅអុីស្រាអែល​ទាំងអស់ និងរកឲ្យឃើញនូវព័ត៌មានថាតើពួកគេនៅទីណា ដើម្បីងាយស្រួលអន្តរាគមន៍ជួយ។ សម្តេចធិបតីនាយរកដ្ឋមន្ត្រីបានឲ្យដឹងថា មកដល់ព្រឹកនេះ តាមទន្និន័យដែលសម្តេចទទួលបានគឺមានពលរដ្ឋខ្មែរយើងពិសេសនិស្សិតនៅអុីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញទៅកន្លែងសុវត្ថិភាពចំនួន ៣២៣នាក់ និងនៅ ១៣១នាក់ទៀត កំពុងស្ថិតនៅតំបន់រងហានិភ័យនៅឡើយ ដែលយើងកំពុងបន្តសហការជាមួយអាជ្ញាធរអុីស្រាអែល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបែបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុវត្ថិភាពរបស់ពលរដ្ឋ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

ជាថ្មីទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតចំពោះគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្តម ដែលបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានៅប្រទេសអុីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។ ពីវេទិកាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសជូនជនរួមជាតិ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល និងក្រុមគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអុីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល […]

អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យោបល់ឲ្យជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ក្នុងករណីអុីស្រាអែលតម្រូវឲ្យជម្លៀសប្រជាជនចេញ​

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលថា ក្នុងករណីអុីស្រាអែលចាំបាត់តម្រូវឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីអុីស្រាអែល គឺកម្ពុជាមិនត្រូវខ្លាចនឹងចំណាយលើការជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ចាកចេញពីអុីស្រាអែលនោះឡើយ។ យ៉ាងណាមិញ​សម្តេចតេជោមិនជឿថា អុីស្រាអែលនឹងមានសំណូមពរបែបនេះ មកកាន់កម្ពុជានោះទេ សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា ពាក់ព័ន្ធនឹងពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល សម្តេចនៅតែរក្សាជំហរដូចករណីនៅកូរ៉េខាងត្បូងដែលមានការគំរាមវាយប្រហារពីកូរ៉េខាងជើង និងដូចស្ថានភាពនៅប្រទេសចិន អំឡុងពេលកូវីដ១៩ គឺមិនជម្លៀសនិស្សិត និងពលរដ្ឋខ្មែរពីអុីស្រាអែលនោះឡើយ បើរដ្ឋាភិបាលអុីស្រាអែលមិនតម្រូវឱ្យជម្លៀសទេនោះ។ សម្តេចតេជោ […]

សម្តេចតេជោ ហ៊ុន សែន៖ ឥលូវនាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ម៉ោង១ម៉ោង២មិនទាន់បានសម្រាក

«ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១​ម៉ោង​២ មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធី​បិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន៖ ៥៣ឆ្នាំកន្លងទៅនេះ ពេលនេះជាពេលដែលខ្ញុំសុខសប្បាយ មិនដូចពេលធ្វើជានាយករដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ៥៣ឆ្នាំកន្លងទៅនេះ ពេលនេះជាពេលដែលសម្តេចសុខសប្បាយបំផុត។ សម្តេចបានរំលឹកថា កាលពីសម្តេចនៅធ្វើជាទាហានកិច្ចការជាច្រើននៅចំពោះមុខ ភ្ញាក់ឡើងប្រញេរប្រញ៉ាប់ ឯកសារគរលើតុ រហូតធ្វើជានាយករដ្ឋមន្ត្រី, ឥលូវនេះពេលសម្តេចភ្ញាក់ឡើងមិនចាំបាច់ប្រញាប់ប្រញាលទេ អាចមានពេលមើលនេះមើលនោះ។ សម្តេចបានថ្លែងបន្តថា៖ «ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១ម៉ោង២មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?»។ សម្តេចតេជោ […]

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលអំឡុងពេលថតភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលក្នុងរយៈពេលនៃការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ «ទីមួយមេបញ្ជាការ សុខ សារឿន កាលដែលពេលយើងចាប់ផ្តើមថត គាត់នៅរស់ ទីពីរបងប្រុងរបស់ខ្ញុំហ៊ុន ណេង ទីបី អ្នកគ្រូពេទ្យ តាំងលី ឯទីបួន ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់ ហើយដែលឥលូវរឿងបានកើត ប៉ុន្តែពួកគាត់មិនបានមើលរឿងដែលត្រូវបានសម្តែងជាតួអង្គរបស់គាត់នោះទេ»។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» […]

សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាការចំណាយច្រើនបំផុតក្នុងប្រវត្តិខ្សែភាពយន្តនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកថវិការសម្រាប់ការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិនៃខ្សែភាពយន្តនៅកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ […]

ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យអាជ្ញាខណ្ឌទាំង១៤ ត្រៀមទប់ទល់គ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវកំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង និងមធ្យោបាយ។ […]

ឯកឧត្តម ប៉ែន បូណា ឆ្លើយតបនឹងចុះផ្សាយពីវិទ្យុ The Cambodia daily និងសកម្មជនសិទ្ធិមនុស្ស

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបទៅកាន់វិទ្យុអនឡាញក្រៅស្រុក The Cambodia daily ដោយបានលើកឡើងថា កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ

អ្នកឧកញ៉ា ឡេង ប្រុស និងក្រុមការងាររៀបចំពិធីបុណ្យកាន់បិណ្ឌ នៅក្រុងបាងកក មានហូបនំបាញ់ខ្មែរ

អ្នក​ឧកញ៉ា​  ឡេង​ ប្រុស​ រួម​ជាមួយ​នឹង​ក្រុម​ការងារ​សប្បុរសធម៌​អ្នក​ឧកញ៉ា​ឡេង​ ប្រុស​ និង​អ្នក​បកប្រែ​-មគ្គុទ្ទេសក៍​ ប្រចាំ​ប្រទេស​ថៃ​ បានប្រារព្ធ​រៀបចំពិធីបុណ្យកាន់បិណ្ឌ​ (បិណ្ឌ​ទី​៩)​ ភ្ជុំបិណ្ឌ​ នៅ​ម្តុំ​ផ្សារ​ប្រាទូណាម​ ទីក្រុង​បាងកក​ ប្រទេស​ថៃ​  ជាមួយ​នឹង​ បងប្អូន​ខ្មែរ​បាននឹងកំពុង​ប្រកបការងារ​ និង​រៀន​សូត្រ​នៅ​លើទឹកដីថៃ​ ជា​ង១០០០នាក់​ កាលថ្ងៃអាទិត្យ ទី៨ ខែតុលាម្សិលមិញ

5
Promotion