សារមន្ទីរទួលស្លែង នឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង៨ព្រឹកមានកិច្ចរាប់បាតព្រះសង្ឃ ចំនួន៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅមន្ទីរស-២១ ក្នុងសម័យខ្មែរក្រហម។ ប្រសិនបើសាធារណជនដែលមានសាច់ញាតិបាត់បង់ជីវិតនៅមន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌអាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តឡើងនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់៕
Category: សង្គម
ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត
“ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, […]
ឯកឧត្តម ហ៊ុន ម៉ានី ចំណាយពេលមួយព្រឹកជួបឯកឧត្តម ពេជ្រ ប៊ុនធិន ជជែករឿងការវិវត្ត និងភាពប្រឈមរបស់រដ្ឋបាលសាធារណៈកម្ពុជា
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ប្រកបដោយឧត្តមគតិស្នេហាជាតិ
កម្ពុជា ប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ៕ សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣នេះ មានគម្រប់ ៣០ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល […]
អាមេរិក សរសើរកម្ពុជាលើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងការងារសម្អាតប្រាក់
សហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា កោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយកងកម្លាំងអនុវត្តច្បាប់អាមេរិកអមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរ ចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ ឯកឧត្តម MURPHY ក៏បានសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា […]
អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ការផ្តល់សេវាកម្មផ្សេងៗក្នុងតំបន់អង្គរ តាមប្រព័ន្ធអនឡាញ
ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា អាជ្ញាធរជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដែលនឹងអនុញ្ញាតឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
អាមេរិកវាយតម្លៃខ្ពស់មកលើកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមហោះហើរសាកល្បងក្នុងស្រុកចំនួន២ និងអន្តរជាតិចំនួន១
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ […]
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាជាពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ
អង្គការយូណេស្កូ សិក្សាលទ្ធភាពចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា
ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam […]
