សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។ តាមរយៈបណ្តាញសង្គផ្លូវការនៅយប់ថ្ងៃទី៣០ ខែកញ្ញានេះ សម្តេចធិបតី ក៏អំពាវនាវដល់បងប្អូន អ៊ំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា៕ […]
Category: សង្គម
នាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺទិដ្ឋភាពរួមលើបញ្ហាពលរដ្ឋលំបាកកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ថ្មីៗនេះ មានការលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគាត់ជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៩ ខែកញ្ញានេះ បានបង្ហាញទិដ្ឋភាពរួមនិងបំភ្លឺនៃបញ្ហានេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបដូចមានក្នុងលិខិតខាងក្រោម៖
ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ទាំងក្រុមហ៊ុន និងអ្នកស្វែងរកការងារសម្តែងការសាទរ និងរីករាយពីការចូលរួមក្នុងវេទិកាការងាររបស់ NEA
កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃម្សិញនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ
នាយករដ្ឋមន្ត្រីថៃ បានរៀនសូត្រយ៉ាងច្រើនពីសម្ដេចតេជោ ហ៊ុន សែន
សម្តេចបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២៨ កញ្ញា ឆ្នា២០២៣ នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជូនចំពោះ ឯកឧត្តម សេដ្ឋា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ
ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារ ក្នុង១ខែ
មុននេះបន្តិច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានរបាយការណ៍ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ […]
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វ […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពិភាក្សាគ្នាលើកិច្ចសហការទ្វេភាគី ដែលមានវិស័យសម្បូរបែប
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមសេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ […]
