ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមទី២ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]
Category: សង្គម
BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការបិទហ្វេសប៊ុកនៅកម្ពុជាទេ
នៅយប់នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងបន្ទាន់មួយពាក់ព័ន្ធនឹងហ្វេសប៊ុុក។ ក្នុងសារសំឡេងប្រមាណ៩នាទី សម្តេចតេជោ បញ្ជាក់ថា មិនមានការបិទការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជានោះទេ៕
AIP បង្កើនសមត្ថភាពគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ដើម្បីបង្រៀនបន្តដល់កម្មករនិយោជិតនៅតាមរោងចក្រ
អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម”។វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃពេញ នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានលើកឡើងថា ការបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្គោល ក្នុងការបង្កើនសមត្ថភាព សុវត្ថិភាពចរាចរណ៍ស្តីពីវិធានការណ៍បង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត […]
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាយកចិត្តទុកដាក់គ្រប់សាសនា ដោយបង្កើតបានសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិទាំងមូល
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ាណែត […]
រដ្ឋចំណាយថវិកាអស់ ១ ០៨៨លានដុល្លារហើយ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីជំនួយសង្គមពិសេសនេះរយៈពេល៣ឆ្នាំមកហើយ តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវកាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ជាមួយប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទប់ស្កាត់មិនឱ្យពួកគាត់ធ្លាក់ចុះទៅក្នុងភាពក្រីក្រកាន់តែខ្លាំង និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបសើពួកគាត់ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ជាស្ថាប័នជាតិមួយមានតួនាទីគិតគូរក្នុងកម្រិតគោលនយោបាយ […]
កម្ពុជា និងអ្នកជំនាញអន្តរជាតិ ប្រើឧបករណ៍ស្កេនរកមេីលទីតាំងស្លដែកបុរាណ មុនធ្វើកំណាយស្រាវជ្រាវ
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រក សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមិថុនានេះ។ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី […]
សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំ ដឹកនាំល្អលើសខ្ញុំច្រើនដង»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរីកចម្រើនជាងសម្តេចច្រើនដងទៅទៀត។ សម្តេចបានលើកឡើងបែបនេះ ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំសុំបញ្ជាក់ ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាតបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង“។ តែយ៉ាងណាសម្តេចបញ្ជាក់ថា ក្នុងករណីឯកឧត្តម […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាញយកបណ្តាញសង្គមផ្សេងៗមកទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបិទចោល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អាចទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចង់ប្រាប់ប្រជាពលរដ្ឋរបស់យើង ដោនឡូតទុកឲ្យហើយនូវ Telegram Whatsapp Viber […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ប្រើFacebook ដោយបង្វែរមកប្រើTelegram និងTikTok វិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។
ឯកឧត្តម ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាល តែងចាត់ទុក ផ្លូវនិងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់
រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។
