មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការយល់ដឹង ជារបងការពារធនធានធម្មជាតិដ៏រឹងមាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីឧទ្យានុរក្សបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីច្បាប់ សារៈសំខាន់ ផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ។ ការលើកទឹចិត្តនេះ ត្រូវបានធ្វើឡើងនៅអំឡុងចុះទស្សនកិច្ចនៅសាលាអនុវិទ្យាល័យមានជ័យ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យបានយល់អំពីច្បាប់ សារៈសំខាន់របស់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ។ ឯកឧត្តមបានថ្លែងថា […]

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅទប់ស្កាត់ ចាត់វិធានការ និងព្យាបាល ស្តារនីតិសម្បទា។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា និន្នាការអ្នកញៀនគ្រឿងញៀនមិនទាន់ថយចុះនៅឡើយទេ ខណៈជាមធ្យមយ៉ាងហោចណាស់មាន ១០ករណីក្នុងមួយថ្ងៃ ហើយមិនមានតែនៅទីក្រុងភ្នំពេញទេ បញ្ហាគ្រឿងញៀននេះក៏រាលដាលនៅតាមបណ្តាខេត្តនានាដែរ។ តាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន […]

ស្ថាបត្យករដ៏ល្បីល្បាញម្នាក់ដែលបានកសាងអគារសំខាន់ៗនៅភ្នំពេញទទួលមរណភាព

តាមរយៈសារជាសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជា លោក លុយ បានហាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនៅប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ។ 

ក្លឹបអេភូថង ផ្ទេរមករួមរស់ជាមួយ Galaxy ដើម្បីបង្កើតកម្មវិធីប្រដាល់លើកស្ទួយគុនខ្មែរ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោក អេភូថង ហើយបច្ចុប្បន្នលោកមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ។

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី១៧ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ក្នុងនោះ ខណ្ឌពោធិ៍សែនជ័យ ចំនួន១០, […]

រដ្ឋបាលខេត្តពោធិ៍សាត់៖​ បើមើលចំពីមុខព្រះភក្ត្រព្រះអង្គ សមរម្យជាងមើលពីចំហៀង​ តែនឹងរកចំណុចខ្វះខាតកែលម្អឡេីងវិញ

កាលពីពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ព្រះពុទ្ធរូបអង្គនេះ […]

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ កុំមានការភិតភ័យចំពោះការចល័តកងទ័ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ បានចេញសារអំពាវនាវបងប្អូនជនរួមជាតិ កុំមានការភិតភ័យចំពោះមុខការចល័តកងទ័ពដើម្បីការពារទឹកដី ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោក និងផ្លូវអាកាស។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃនេះបានចេញសារជាសម្លេងបន្ទាន់ដោយបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស បញ្ចេញកងកម្លាំង ៥០០នាក់ ជាមួយនឹងអាវុធទំនើប […]

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព ៥០០នាក់ទៅកាន់តំបន់ព្រំដែនត្រៀមបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក

ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំបញ្ចេញកម្លាំង ទ័ពចំនួន ៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ណែនាំលោក សូ ណារ៉ូ ពិនិត្យមើលស្ថានភាពពិតនៅកម្ពុជា ហើយប្រាប់ទៅពលរដ្ឋនៅក្រៅប្រទេសបានដឹងផង

ថ្លែងចំពោះមុខកម្មករ-និយោជិតរាប់ម៉ឺននាក់ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយកម្មករ នៅក្រុងច្បារមន ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យលោក សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ក្រោយពីចាកចេញពីប្រទេសកម្ពុជាអស់រយៈ ពេល ១១ឆ្នាំកន្លងមក ពិនិត្យមើលស្ថាន ភាពពិត ហើយនិយាយការពិតពីកម្ពុជា ប្រាប់ទៅប្រជាពល រដ្ឋនៅបរទេសបានដឹងផង។

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឱ្យបាញ់ទម្លាក់ដ្រូន ដែលបានហោះចូលទឹកដីកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យកំលាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ចេញកំលាំង៥០០នាក់ ជាមួយអាវុធ២០០ដើម ដើម្បីពង្រាយ គ្រប់ច្រកល្ហក សម្រាប់ការបាញ់ ទម្លាក់ដ្រូន ជាច្រើន ដែលបានហោះចូលទឹកដីកម្ពុជា  តាមព្រំដែនខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ។

5
Promotion