យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអោយដឹងថា កន្លងមក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
Category: សង្គម
សម្ដេចក្រឡាហោម ស ខេង អំពាវនាវគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរ
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេចក្រឡាហោម […]
ឯកឧត្តមហ៊ុន ម៉ានី ៖ កីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក នេះហើយជាទឹកចិត្តរបស់ខ្មែរយើង
ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា កីឡាការិនី ប៊ូ សំណាង មានទឹកចិត្តឆន្ទៈទឹកចិត្តនៃការមិនចុះចាញ់ ទោះបីលទ្ធផលយ៉ាងណាក៍ដោយ គឺវាជាភាពអស្ចារ្យមួយ ជាមេរៀន ហើយជាគំរូសម្រាប់យើងទាំងអស់គ្នា។
កម្ពុជា ពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំ នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បាននិងកំពុងពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេមានភាពប្រសើរឡើងទាំងមុខជំនាញ មុខរបរនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។
ឯកឧត្តម ស សុខា៖ ក្រុមបាល់ទះនារីកម្ពុជា ត្រូវការពេលវេលាដើម្បីវិនិយោគ!
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ។ ឯកឧត្តមមើលឃើញថា ទៅថ្ងៃមុខបាល់ទះនារី មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលកំពុងរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលនោះទេ។
សារមន្ទីរជាតិ ប្រកាសស្វាគមន៍ការចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ តែអាជីវករ ជួលសំលៀកបំពាក់បុរាណមួយចំនួនប្រាសចាកពីទម្រង់ដើម
សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ ប្រកាសស្វាគមន៍ ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
ភាគីពាក់ព័ន្ធ ឯកភាពជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាព សម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ដែលមានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម ឯកឧត្តម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឹតត្បិតការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ក្រសួងមហាផ្ទៃបានរៀបចំវិធានការរឹតត្បិតចំពោះការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ឡើយ ព្រោះមានអ្នកផ្ទេរចូលពីស៊ីវិល មកនគរបាលជាតិ ហើយក៏ជាផ្នែកមួយ ធ្វើកងកម្លាំងនគរបាលជាតិមានភាពខ្សោយផងដែរ។ សម្ដេច ស្នើដល់នាយកដ្ឋានបុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ អ្នកផ្ទេរចូលមកនគរបាលជាតិ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល […]
សម្តេចតេជោ ហ៊ុន សែន បន្តតាមដានការប្រកួតកីឡាសុីហ្គេមលើនៅកម្ពុជា ទោះបីកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុី
តាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី១០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ ទន្ទឹមនេះ សម្តេចតេជោ និងភរិយា ចាប់អារម្មណ៍ និងបានជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$) កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានប្រារព្វធ្វើជាផ្លូវការហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ […]
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ជាការលើកទឹកចិត្តចំពោះការអត់ធ្មត់តស៊ូរហូតដល់ទីបញ្ចប់ ទោះបីជាដឹងថា ខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ តាមរយៈបណ្តាញតេឡេក្រាមផ្លូវការសម្តេចតេជោ នៅរសៀលថ្ងៃទី១០ ខែឧសភានេះ បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$)។ […]
