សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបីជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិក៏ដោយ។ រាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺយើងសម្រេចចិត្តគ្រប់ជំហានទាំងអស់ពោលគឺដោយការទទួលខុសត្រូវថ្លឹងថ្លែងនិងវាយតម្លៃច្បាស់លាស់នៅក្នុងមុខព្រួញដែលត្រូវគិតគូរទាំំងទឹកដីទាំងប្រជាពលរដ្ឋរបស់យើង ទាំងកងកម្លាំងក្នុងពេលតែមួយយើងអាចសម្រេចចិត្តជ្រើសរើសជម្រើសតែមួយគត់ដោយមិនមានជម្រើសច្រើនដូចអ្នកចូលខំមិនឡើយ។

នៅក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣» នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីបានថ្លែងបន្តថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ  ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយោគយល់លើកិច្ចការងារនេះ៕

5
Promotion