សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោង BRI របស់ចិន មិនមែនជាអន្ទាក់ឲ្យខ្មែរជាប់បំណុលវ័ន្តករនោះទេ

ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងខ្សែក្រវ៉ាត់និងផ្លូវ (BRI)របស់ចិន បានជួយកម្ពុជាយ៉ាងច្រើន ដោយមិនបានធ្វើបាប […]

កម្ពុជា ទទួលផលពីគម្រោង BRI របស់ចិនជាង ៣ពាន់លានដុល្លារ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលជាផលកម្ពុជាទទួលបានពីគម្រោង BRI រួមមាន៖ ផ្លូវបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២,១០០លានដុល្លារ។ គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងជាង ៥០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ៦៧០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន […]

ក្រុង Dalian របស់ចិន ប្រកាសហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាប ក្រោយការចងសម្ព័ន្ធមេត្រីភាព

គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។ លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា គោលបំណងរបស់ប្រតិភូនាពេលនេះ […]

កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាស ឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច […]

ចិន ចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

ចិន​ដែលជាប្រទេសដែលពូកែផលិតភាពយន្ត​ពោរពេញដោយគុណភាពល្អៗ​បានចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ តាមការឲ្យដឹងក្នុងជំនួបមួយរវាងឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ជាមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់សើ្នដល់អ្នកជំនាញរបស់ក្រុមហ៊ុនក្នុងវិស័យភាពយន្តរបស់ចិន​ឱ្យមកថតភាពយន្តនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញភាពយន្តជូនដល់អ្នកជំនាញរបស់ខ្មែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ធ្លាប់បានបញ្ជាក់ថា […]

ដំណើរចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បានទទួលលទ្ធផលយ៉ាងធំធេង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារួម ដំណើរអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅ រដ្ឋធានីប៉េកាំងរបស់ សម្ដេចធិបតី បានទទួលនូវលទ្ធផលយ៉ាងធំធេង […]

រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន៖ ១​. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។ ២. ពិធីចុះហត្ថលេខារវាង […]

នាយករដ្ឋមន្ត្រីចិន ឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ…

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ […]

កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៨

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកសារសំខាន់ៗរួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត […]

5
Promotion