អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកដំណើរការហោះហើរជាផ្លូវការ នៅថ្ងៃនេះហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្វាគមន៍គ្រប់ការធ្វេីដំណេីររបស់ភ្ញៀវទេសចរណ៍ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរនៃកម្ពុជា តាមរយៈការបើកដំណើរការហោះហើរជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន AIAI ដោយចំណាយដើមទុនវិនិយោគកើនឡើងរហូតដល់ […]

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមហោះហើរសាកល្បងក្នុងស្រុកចំនួន២ និងអន្តរជាតិចំនួន១

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ […]

សេវាកម្មទេសចរណ៍នៅខេត្តសៀមរាប បញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ ចំនួន៥ថ្ងៃ

ដើម្បីអបអរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្ម និងអាជីវកម្មនៅក្នុងខេត្តទាំងមូល បញ្ចុះតម្លៃពី១០ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃពេញ ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ខេត្តសៀមរាប ក៏មានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញានេះ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ នៅព្រឹកថ្ងៃទី២៧ […]

អាជ្ញាធរដាក់ចំណាត់ការបន្ទាន់លើក្រុមលោក ខឹម វាសនា ករណីប្រមូលផ្តុំអាណាធិបតេយ្យ និងទន្ទ្រានយកដីនៅតំបន់ជើងភ្នំគូលែន

អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន។ អាជ្ញាធរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានៅចំការគ្មានច្បាប់ទម្លាប់ បង្កភាពអាណាធិបតេយ្យ ហើយថែមទាំងមានការទន្ទ្រានយកដីពលរដ្ឋនៅជាប់តំបន់នោះទៀតផង។ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍ ស្ថានភាពការជួបជុំប្រមូលផ្តុំ […]

អាកាសយានដ្ឋានអន្តរជាតិថ្មី លើកកម្ពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារ

អាកាសយានដ្ឋាន​អន្តរជាតិខេត្តសៀមរាប​ នឹងត្រៀមដាក់ឱ្យដំណេីរការនាចុងឆ្នាំ២០២៣​ មានលទ្ធភាពទទួលការចុះចតគ្រប់ប្រភេទយន្តហោះ​ ហេីយអាចនឹងទទួលអ្នកដំណេីរប្រមាណ​ ៧លាននាក់ក្នុងមួយឆ្នាំ​ បម្រេីដល់វិស័យទេសចរណ៍​ និងពហុវិស័យជូនជាតិ​និងប្រជាជន​តាមរយៈការភ្ជាប់ជេីងមេឃកម្ពុជាជាមួយពិភពលោក។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា តារាងយន្តហោះថ្មីនេះ និងលើកកំពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារ ក្រោមម្លប់នៃសន្តិភាព។ សូមជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) […]

ភ្ញៀវទេសចររហូតជាង ២លាន៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ ត្រឹមរយៈពេល៧ខែ មកនេះ

មន្ទីព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ ខណៈចំនួននេះ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២កន្លងទៅ។

រដ្ឋបាលខេត្តសៀមរាប ឲ្យផ្អាកគ្រឿងស្រវឹង ខារ៉ាអូខេ កន្លែងកម្សាន្ត និងសេវាកម្មទេសចរណ៍ទាំងអស់នៅថ្ងៃទី២២, ២៣ ខែកក្កដា

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បាននណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធ​ភាព​ និងដោយស្មារតីទទួលខុសត្រូវខ្ពស់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ […]

5
Promotion