ជាន់ឆាក Cambo Rapper លើកដំបូងតារាចម្រៀង ខេម បានបង្ហាញនូវក្បាច់រាំជាមួយនិងបទចម្រៀងថ្មី មើលទៅប្លែកភ្នែក រហូតធ្វើឱ្យអ្នកទស្សនាលាន់មាត់ថាអែមគ្រប់ៗគ្នា ។ កន្លងមកទស្សនិកជនធ្លាប់តែឃើញតារាចម្រៀង ខេម ឡើងឆាតតន្រ្តីបង្ហើរសូរសៀងបែបមនោរសញ្ចេតនា កំសត់បែកបាក់ជាដើម…ដោយឡែកថ្មីនេះលោកបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយលោកបានតុបតែងខ្លួនយ៉ាងសង្ហា សមជាយុវវ័យសម័យថ្មី ប្លែក អមជាមួយបទចម្រៀងថ្មី មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ទស្សនិកជនជាច្រើនបានលាន់មាត់សរសើរលោកមិនដាច់ពីមាត់ ថាអែម អស្ចារ្យ មិនធ្លាប់មាន ។ លោក ខេម ពិតជារីករាយខ្លាំងណាស់ដែលទទួលបានឱកាសល្អ ចូលរួមសម្តែងនិងច្រៀងជូនបងប្អូនទស្សនិកជនទស្សនាក្នុងការប្រឡងចម្រៀង Cambo Rapper លោកថែមទាំងបាននិយាយថា នេះជាលើកដំបូងហើយដែលលោកចូលរួមកម្មវិធីនេះ សង្ឃឹមថាអ្វីដែលខ្លួនបានធ្វើ ទស្សនិកនឹងគាំទ្រច្រើន ។ […]
Tag: ខេម
តារាចម្រៀង ខេម សេដខ្លាំងដង្ហើយហៅអតីតសង្សារចាស់វិលវិញ !
បើកទំព័រដើមឆ្នាំ២០២៦នេះតារាចម្រៀង ខេម ពិតជាសេដខ្លាំងនិងបានដង្ហើយហៅអតីតសង្សារចាស់ឱ្យវិលវិញ ខ្លួនកំពុងឯកោរនិងរង់ចាំរាល់ថ្ងៃ ។ បទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » ដែលច្រៀងដោយលោក ខេម បានចេញជាផ្លូវការនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ ដោយបទចម្រៀងថ្មីនេះច្រៀងរៀបរាប់ពីការឈឺចាប់ និងនឹករលឹកសង្សារចាស់ដែលបានបែកគ្នា និងដង្ហើយហៅអតីតសង្សារវិលវិញ ពីព្រោះខ្លួនឯកោរខ្លាំងណាស់ដែលគ្មានអ្នកនៅក្បែរ ។ ទោះបីជាចេញត្រឹមតែ OFFICIAL AUDIO តែបទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » របស់លោក ខេម […]
ក្រោយមានបទឈប់បាញ់រវាង កម្ពុជា – ថៃ តារាចម្រៀង ខេម សម្តែងការដឹងគុណចំពោះវីរកងទ័ព !
តារាចម្រៀង ខេម បានសម្តែងការដឹងគុណដល់វីរកងទ័ព បន្ទាប់ពីមានបទឈប់បាញ់រវាង កម្ពុជា – ថៃ ។ តារាចម្រៀង ខេម បានរៀបរាប់ថា « ទោះក្នុងស្ថានការណ៍ពេលលនេះមានបឈប់បាញ់បានរយៈពេលខ្លីរឺវែងប៉ុណ្ណា ខ្ញុំបាន ខេម សូមគោរពសម្តែងនូវការដឹងគុណចំពោះការលះបង់របស់បងៗ ប្អូនៗ ពួៗ ក្រុមគ្រួសារទាហានជួរមុខទាំងអស់ ដែលលោកគ្រប់គ្នាបានចំណាយនូវពេលវេលា បូជាសាច់ស្រស់ ឈាមស្រស់ បងប្អូនខ្លះក៏បានពលីបាត់ទៅហើយ ដើម្បីការពារបូរណភាពទឹកដី កម្ពុជា […]
ពេលវេលាខ្មែរជួយខ្មែរ ! តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និង ខេម ប្រកាសចាំទទួលមូលនិធិសប្បរសធម៌ជួយកងទ័ពនិងជនភៀសសឹក
ពេលវេលាខ្មែរជួយខ្មែរបានមកដល់ហើយ តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និងលោកខេម បានប្រកាសចាំទទួលមូលនិធិសប្បរសធម៌ ជួយវីរៈកងទ័ពនិងជនភៀសសឹកចាប់ពីពេលនេះតទៅ ជាពិសេសបើបងប្អូនមានអំបុក កាន់តែប្រសើរ ។ ដូចមហាជនបានឃើញស្រាប់ហើយថា ថៃ បានវាយប្រហារមកលើ កម្ពុជា ជាច្រើនថ្ងៃនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រំដែន និងបានភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មករកទីទួលសុវត្ថិភាព ។ ក្រៅពីជំនួយអង្ករ ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជនជួយជាអំបុកល្អជាងជួយជាមីជូនទៅដល់កងទ័ពឬបងប្អូនជនភៀសសឹក ដែលកំពុងជួបការលំបាកនៅព្រំដែន ។ ក្នុងនាមតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ […]
ក្រោយបរិច្ចាគឈាមរួច ខេម អំពាវនាវឱ្យសិល្បករសិល្បការិនីនិងពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាម ! ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់ កម្ពុជា
ទឹកចិត្តល្អប្រពៃណីណាស់ តារាចម្រៀង ខេម បានអំពាវនាវឱ្យសិល្បករសិល្បការិនីក៏ដូចជាប្រជាពលរដ្ឋ ខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើននៅចុងសប្តាហ៍នេះ ដើម្បីជួយដល់អ្នកដែលត្រូវការឈាមជាចំណាំបាច់ក្នុងការជួយសង្រ្គោះជីវិត ។ កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង ខេម បានទៅដឹកនាំសិល្បករក្នុងក្រុមបាល់ទាត់តារាកម្ពុជា ទៅផ្តល់ឈាមទុកជួយដល់បងប្អូនដែលមានបញ្ហាកង្វះឈាម ។ ក្នុងទឹកមុខរីករាយ ខេម បាននិយាយថា ជារៀងរាល់ឆ្នាំលោកតែងតែទៅបរិច្ចាគឈាមដើម្បីទុកជួយដល់អ្នកដែលត្រូវការឈាមជាចំបាច់ រូបលោកក៏បានទៅបរិច្ចាគឈាមរួចរាល់ហើយជាមួយបងប្អូនសិល្បករខ្មែរកាលពីប៉ុន្មានថ្ងៃមុន ។ បន្ទាប់ពីឃើញទង្វើរដ៏ល្អនិងទឹកចិត្តដ៏ប្រពៃរបស់ ខេម ក្នុងការជួយសង្គមបែបនេះ បានធ្វើឱ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំង ។ ជាមួយនិងការបង្ហាញខ្លួននេះតារាចម្រៀង ខេម ក៏បានអំពាវនាវដល់សិល្បករសិល្បការិនី ព្រមទាំងប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន លោកថា […]
រសជាតិថ្មី ! FanFan ណាខ្លះជួបរឿងដូចលោក ខេម ចេញមុខមក « ឈឺចាប់ទៀងពេល »
ត្រឹមតែ Teaser MV ចម្រៀង « ឈឺចាប់ទៀងពេល » ក៏មានអារម្មណ៍ឈឺចាប់ទៅហើយទាំងតារាសម្តែង និងតារាចម្រៀង ចុះទម្រាំតែ Full MV ចម្រៀងទៀត មិនដឹងថាឈឺចាប់ដល់កម្រិតណាទេ?។ នេះគឺជារសជាតិថ្មីដែលឈឺចាប់បំផុតពីកំពូលតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ សម្រែកសំឡេងស្អករបស់កំពូលតារាចម្រៀង ខេម នៅក្នុង Teaser MV […]
ត្រឹមស្តាប់បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » របស់ ខេម ហាក់បីដូចជាបានទៅផ្ទាល់ !
សម្រាប់អ្នកដែលមិនទាន់បានទៅទស្សនា និងមិនទាន់បានដឹងអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រាន់តែស្តាប់និងទស្សនាបទចម្រៀងរបស់តារាចម្រៀង ខេម ដែលមានចំណងជើងថា « អាកាសយានដ្ឋានអន្តរជាតិតេជោ » នឹងបានដឹងច្បាស់អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីដែលជាមរតកថ្មីរបស់កូនខ្មែរយ៉ាងពិតប្រាកដ ។ បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » គឺបានរៀបរាប់យ៉ាងលំអិតអំពីដំណើរការសាងសង់និងការបញ្ចប់ដាក់ដំណើរការព្រមទាំងសម្រស់និងអត្ថប្រយោជន៍របស់អាកាសយានដ្ឋានថ្មីរបស់ ខ្មែរ យើង ។ តាមរយៈសំនៀងដ៏សែនពិរោះរបស់លោក ខេម នៅក្នុងបទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » ពិតជាពិរោះរណ្តំចិត្ត […]
កំពូលតារាចម្រៀង ខេម ចេញវីដេអូអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន ឲ្យទាហានថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជា
នៅថ្ងៃទី២៧ ខែកញ្ញានេះ កំពូលតារាចម្រៀង ខេម បានចេញសារជាវីដេអូអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រួមទាំងប្រធានអាស៊ាន
តារាចម្រៀង ខេម ផ្ញើសារដាស់តឿនជៀសវាងបញ្ហា នៅតំបន់កំពុងមានជម្លោះ !
ក្នុងនាមជាតារាចម្រៀងម្នាក់ លោក ខេម បានផ្ញើសារដាស់តឿន និងក្រើនរំលឹកបងប្អូនឱ្យត្រៀមខ្លួនចៀសវាងបញ្ហាជម្លោះរឿងទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ។ លោក ខេម បានបញ្ចេញនូវមតិក៏ដូចជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះថា « មួយរយៈនេះឃើញបងប្អូនយុវវ័យប្រមូលគ្នាទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ត្រឹមត្រូវណាស់ដែលយើងមានឆន្ទ:ទៅលេងប្រាសាទ និង បារម្ភណ៍ស្រលាញ់នូវសម្បត្តិទឹកដីយើង ប៉ុន្តែសូមប្អូនៗទៅលេងរក្សានូវសេចក្តីថ្លៃថ្នូរអត់ធ្មត់ បង្ហាញផ្ទះលេខ២ថាយើងជាម្ចាស់ទឹកដី ផ្តល់នូវគំរូល្អ ពីព្រោះយើងដឹងហើយថា ខាងផ្ទះលេខ២គេក៏មានក្រុមក្មេងស្ទាវគេឡើងមកដែរ ហើយខាងផ្ទះលេខ២កំពុងតែចាំមើល ពេលមានបញ្ហាណាមួយកើតឡើង ដែលគេអាចចាប់កំហុសយើងបាននោះគេនិងបង្កជាបញ្ហាភ្លាម ក្នុងនាមជាតារាចម្រៀងចេញពីការស្រលាញ់ការគាំទ្ររបស់បងប្អូនសូមដាស់តឿននិងក្រើនរំលឹកបងប្អូនអោយត្រៀមខ្លួនអោយបានល្អនិងជៀសវាងបញ្ហាជម្លោះ ដោយប្រការណាមួយដោយមិនបានព្រៀងទុក ប្រាកដណាខ្មែរតែងប្រកាន់គោលជំហរសន្តិភាពជាមួយប្រទេសជាប់ភូមិផងរបងជាមួយជានិច្ច ប៉ុន្តែក៏មិនអនុញ្ញាត្តិអោយអ្នកណាមកទន្រ្ទានឈ្លានពានទឹកដីរបស់យើងដែរ » ។ បន្ទាប់ពីឃើញលោក ខេម ចេញសារដ៏មានអត្ថន័យនេះ […]
កំពូលតារាចម្រៀង ខេម ប្រចាំផលិតកម្ម Galaxy Navatra ថ្លែងអំណរគុណ ឧកញ៉ា ហ៊ួត ជា បញ្ជាទិញអាវ «មោទនជាតិខ្មែរ» ១០០ អាវ ចូលរួមចំណែកក្នុងមូលនិធិជូនកងទ័ពជួរមុខ
លោក ខេម កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានប្រកាសដាក់លក់អាវយឺតដ៏ស្រស់ស្អាត ដែលមានបោះពុម្ភអក្សរ «មោទនជាតិខ្មែរ» ទាំងខាងមុននិងខាងក្រោយ។ ក្រោយពីប្រកាសលក់របស់ តារាចម្រៀងល្បីឈ្មោះលោក ខេម ទើបតែបានប៉ុន្មានម៉ោងប៉ុណ្ណោះ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា […]
