តារាចម្រៀង ខេម សេដខ្លាំងដង្ហើយហៅអតីតសង្សារចាស់វិលវិញ !

បើកទំព័រដើមឆ្នាំ២០២៦នេះតារាចម្រៀង ខេម ពិតជាសេដខ្លាំងនិងបានដង្ហើយហៅអតីតសង្សារចាស់ឱ្យវិលវិញ ខ្លួនកំពុងឯកោរនិងរង់ចាំរាល់ថ្ងៃ ។ 

បទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » ដែលច្រៀងដោយលោក ខេម បានចេញជាផ្លូវការនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ ដោយបទចម្រៀងថ្មីនេះច្រៀងរៀបរាប់ពីការឈឺចាប់ និងនឹករលឹកសង្សារចាស់ដែលបានបែកគ្នា និងដង្ហើយហៅអតីតសង្សារវិលវិញ ពីព្រោះខ្លួនឯកោរខ្លាំងណាស់ដែលគ្មានអ្នកនៅក្បែរ ។ 

ទោះបីជាចេញត្រឹមតែ OFFICIAL AUDIO តែបទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » របស់លោក ខេម ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ពីព្រោះបទចម្រៀងនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងត្រូវនឹងសាច់រឿងរបស់អ្នកគាំទ្រមួយចំនួនទេផងដែរ ។ 

ជាមួយគ្នានោះផងដែរថា លោក ខេម បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លូនថា « នេះគឺជាបទចម្រៀងថ្មីរបស់ខ្ញុំ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រនិងជួយផ្តល់ជាមតិយោបល់ ដើម្បីឱ្យខ្ញុំអាចកែតម្រូវនូវបទចម្រៀងរបស់ខ្ញុំជាបន្តបន្ទាប់ទៀតឱ្យបានល្អ សូមអរគុណចំពោះការគាំទ្រ » ។ 

លោក ខេម រំពឹងថា បទចម្រៀងថ្មីនេះនឹងទទួលបានការគាំទ្រ និងការពេញចិត្តខ្លាំងពីសំណាក់បងប្អូន នៅក្នុងដើមឆ្នាំ២០២៦នេះ ។ ឆាប់ៗខាងមុខលោកក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រផងដែរមានទាំងបទចម្រៀង មនោរសញ្ចេតនា និងបទចម្រៀងឆ្លើយឆ្លងជាដើម ….៕

5
Promotion