លោក ខេម កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានប្រកាសដាក់លក់អាវយឺតដ៏ស្រស់ស្អាត ដែលមានបោះពុម្ភអក្សរ «មោទនជាតិខ្មែរ» ទាំងខាងមុននិងខាងក្រោយ។
ក្រោយពីប្រកាសលក់របស់ តារាចម្រៀងល្បីឈ្មោះលោក ខេម ទើបតែបានប៉ុន្មានម៉ោងប៉ុណ្ណោះ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ក៏ចាប់អារម្មណ៍ ថែមទាំងបានបញ្ជាទិញអាវ «មោទនជាតិខ្មែរ» ចំនួន ១០០អាវភ្លាមៗ ដើម្បីជាកម្លាំងចិត្តនិងប្រមូលមូលនិធិជូនកងទ័ពជួរមុខ។

លោក ខេម ក៏បានសរសេរសារនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «សូមអរគុណ និងសូមគោរពជូនពរសំណាងល្អគ្រប់ពេលវេលា យើងខ្ញុំនិងរៀបចំជូនដល់ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែលបានចូលរួមចំណែកប្រមូលមូលនិធិជូនកងទ័ពជួរមុខ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមគ្នាខ្មែរខ្លាំង!»។

លោក ក៏បានបន្ថែមទៀថា សម្រាប់អាវ «មោទនជាតិខ្មែរ» ដ៏ស្រស់ស្អាតនេះនៅមានបើកលក់ជូនដល់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការបញ្ជាទិញបានក្នុងតម្លៃត្រឹមតែ ២០០០០ រៀលប៉ុណ្ណោះ។ ចំពោះលេខទំនាក់ទំនងគឺ 088 6148888 (Telegram)។
សូមជម្រាបថា លោក ខេម ជាតារាចម្រៀងម្នាក់ក្នុងចំណោមតារាចម្រៀងដទៃទៀតនៅក្នុងផលិតកម្ម Galaxy Navatra ដែលនឹងត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នាឆ្ពោះទៅកាន់កម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នឹងរៀបចំឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ នៅឯពហុកីឡដ្ឋានអូឡាំពិក ចាប់ពីម៉ោង ៣រសៀលតទៅ៕
