ត្រឹមស្តាប់បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » របស់ ខេម ហាក់បីដូចជាបានទៅផ្ទាល់ ! 

សម្រាប់អ្នកដែលមិនទាន់បានទៅទស្សនា និងមិនទាន់បានដឹងអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រាន់តែស្តាប់និងទស្សនាបទចម្រៀងរបស់តារាចម្រៀង​ ខេម ដែលមានចំណងជើងថា  « អាកាសយានដ្ឋានអន្តរជាតិតេជោ » នឹងបានដឹងច្បាស់អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីដែលជាមរតកថ្មីរបស់កូនខ្មែរយ៉ាងពិតប្រាកដ ។

បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » គឺបានរៀបរាប់យ៉ាងលំអិតអំពីដំណើរការសាងសង់និងការបញ្ចប់ដាក់ដំណើរការព្រមទាំងសម្រស់និងអត្ថប្រយោជន៍របស់អាកាសយានដ្ឋានថ្មីរបស់ ខ្មែរ យើង ។ តាមរយៈសំនៀងដ៏សែនពិរោះរបស់លោក ខេម នៅក្នុងបទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » ពិតជាពិរោះរណ្តំចិត្ត ជាក់ស្តែងគ្រាន់តែស្តាប់និងទស្សនាវិដេអូចម្រៀងនេះហាក់បីដូចជាបាននាំអារម្មណ៍យើងទៅដល់ទីនោះផ្ទាល់តែម្តង ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » គឺផលិតឡើងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធទំនុកច្រៀង ឯកឧត្តម ហ៊ឹម សុភា និពន្ធបទភ្លេងដោយ ប្រុសម៉ៅ និងច្រៀងដោយលោក ខេម ដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ តោះទៅទស្សនាវិដេអូចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » ទាំងអស់គ្នា ៕

@hunsenofcambodia

សូមអញ្ជើញទស្សនាបទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ»

♬ original sound – Samdech Hun Sen – Samdech Hun Sen