ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនទាំងអស់ត្រូវអនុវត្តការគោរពទង់ជាតិ ស្របតាមប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ។ តាមលទ្ធភាពពេលវេលា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សា មុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ នេះបើតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំបានលើកឡើងថា […]
Tag: គ្រូបង្រៀន
រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើមន្ត្រី និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីជាជំនួយដល់ការបំពេញការងារ និងការបង្រៀន
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពអប់រំនៅតាមសាលាគរុកោសល្យ ជាកិច្ចការសំខាន់ណាស់ ដើម្បីធានាដល់គុណភាពអប់រំសិស្សបន្ត។ សម្តេចបានថ្លែងថា សមត្ថភាពរបស់មនុស្ស ជាកត្តាកំណត់សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេស។ ទាល់តែមនុស្សខ្លាំង ទើបការអភិវឌ្ឍខ្លាំង។ ដូច្នេះ គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅថ្ងៃទី៤ ខែកក្កដា នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា […]
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាលើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា
ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ […]
តុលាការសម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច និងស្នើឲ្យឃុំខ្លួន
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន ២នាក់ និងមន្រ្តីក្រសួងផែនការ ១នាក់ ពីបទរំលោភអំណាច
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាគ្រូបង្រៀនពិភពលោក ៥តុលា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។ ទន្ទឹមនេះ សម្តេធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖ ១) ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ […]

